វិធីធ្វើចេករុំនំប័ុងបំពង! (មានវីដេអូ)

614

គ្រឿងផ្សំ៖

– ចេក ៥ផ្លែ បកសំបក រួចកាត់ជាពីរ ឬកាត់ជាដុំតូចៗ (តាមចំណង់ចំណុលចិត្ត)

 

– នំបុ័ងបន្ទះ ១០បន្ទះ លុញឲ្យសំប៉ែត

 

– កំទេចនំបុ័ង ១ចានល្មម

 

– ស៊ុត ២-៣គ្រាប់ វាយបញ្ចូលគ្នា

 

វិធីធ្វើ៖

១. យកចេករុំជាមួយនំបុ័ង រួចយកច្របល់ជាមួយស៊ុតឲ្យសព្វ បន្ទាប់មកច្របល់ជាមួយកំទេចនំបុ័ងឲ្យសព្វ

 

២. រុំរួចអស់ហើយ យកទៅបំពងឲ្យក្រៀមល្មម (តាមចំណងចំណូលចិត្ត) រួចស្រង់ចេញដាក់ចានជាការស្រេច។

 

អាចញ៉ាំជាមួយទឹកដោះគោខាប់ ដោយចាក់ពីលើឬជ្រលក់ ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here