វិធីធ្វើចាហួយដូងស្វាយទុំ

143

គ្រឿងផ្សំ៖ ស្វាយទុំ ២៥០ក្រាម, ស្វាយទុំ ១ផ្លែល្មម (កាត់ជាដុំតូចៗ), ទឹកក្រូចច្របាច់ (Orange juice) កន្លះកូនចាន, ម្សៅចាហួយ ១ស្លាបព្រាកាហ្វេ, ស្ករស ៥ស្លាបព្រាបាយកន្លះ, ទឹក ៣០០មីលីលីត្រ, ក្រូចឆ្មារ បន្តិច។ គ្រឿងផ្សំខ្ទិះដូង៖ ទឹក ១៥០មីលីលីត្រ, ម្សៅចាហួយ ១ស្លាបព្រាកាហ្វេ, ស្ករស ៤ស្លាបព្រាបាយ, អំបិល បន្តិច, ខ្ទិះដូង ១៥០មីលីលីត្រ។

វិធីធ្វើ៖

១.យកស្វាយចិតសំបកឲ្យស្អាត រួចកាត់ជាដុំៗ យកទៅក្រឡុកជាមួយទឹកក្រូចច្របាច់ឲ្យម៉ត់ល្អ រួចទុកមួយឡែក

២.យកឆ្នាំងដាក់ទឹកចូល ដាក់ម្សៅចាហួយចូលកូរឲ្យសព្វពុះហើយបន្ថយភ្លើង ដាក់ស្ករសចូល កូរឲ្យសព្វ រួចដាក់ទឹកស្វាយក្រឡុកចូល កូរចូលគ្នាឲ្យសព្វ ច្របាច់ក្រូចឆ្មារចូលបន្តិច (ដើម្បីបន្ថែមរសជាតិជូរ មិនដាក់ក៏បាន) កូរចូលគ្នាឲ្យសព្វ ពុះហើយលើកចេញ

៣.បន្ទាប់មកយកចាក់ចូលចាន ប្រអប់ កែវ ឬពុម្ព (តាមចំណូលចិត្ត) រួចយកស្វាយដុំតូចៗដាក់ចូល ឬដាក់ពីលើចាហួយតាមក្រោមក៏បាន (មិនដាក់ក៏បានតាមចំណូលចិត្ត) ទុកមួយឡែក

៤.ធ្វើខ្ទិះដូង យកឆ្នាំងដាក់ទឹក ដាក់ម្សៅចាហួយចូល កូរឲ្យសព្វពុះហើយ ដាក់ស្ករស អំបិល និងខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វ រួចលើកចេញ យកទៅចាក់ពីលើចាហួយស្វាយ ទុកឲ្យត្រជាក់ ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here