វិធីធ្វើខ្ទិះសាច់គោ!

175

គ្រឿងផ្សំ៖ សាច់គោ ៥០០ក្រាម, ខ្ទិះដូង ១កូនចាន, គ្រឿងបុក ២ស្លាបព្រាបាយ, ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសដៃនាង (ដាក់តាមចំណូលចិត្ត), ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករ បន្តិច, អំបិល បន្តិច។

វិធីធ្វើ៖

១.ដាក់ខ្ទិះដូងចូលឆ្នាំងទុកឲ្យពុះ រួចដាក់គ្រឿងបុកចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់សាច់គោចូល ច្របល់ចូលគ្នាទុកឲ្យសាច់ឆ្អិនបន្តិច

២.បន្ទាប់មកដាក់ទឹកត្រី ស្ករ និងអំបិលចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសចូល ច្របល់ចូលគ្នា ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here