វិធីធ្វើក្តាមបំពងពិសេសស្នូលសាច់ចិញ្រ្ចាំ

60

គ្រឿងផ្សំ៖ ក្តាម ១៥០ក្រាម (ស្ងោរឆ្អិន), សាច់ចិញ្រ្ចាំ ១៥០ក្រាម, បង្គា ១០០ក្រាម ហាន់តូចៗ, ស៊ុត ២គ្រាប់, ខ្ទឹមស ៥-៦គ្រាប់ និងម្រេច ១ស្លាបព្រាកាហ្វេ (បុកចូលគ្នាឲ្យម៉ត់), ម្សៅបំពង ២ស្លាបព្រាបាយ, ទឺកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកក្តាមបេះយកសាច់ទុកមួយឡែក ហើយស្នូកទុកមួយឡែក

២.ដាក់ខ្ទឹមសម្រេចបុកហើយចូលចាន ដាក់ស្ករស ទឺកស៊ីអ៊ីវ ទឹកប្រេងខ្យងចូល ហើយដាក់សាច់ក្តាម បង្គា សាច់ចិញ្រ្ចាំចូល ច្របល់ចូលគ្នាអោយសព្វល្អ រួចគោះស៊ុត ១គ្រាប់ដាក់ចូល ហើយដាក់ម្សៅបំពងចូល ច្របល់អោយសព្វប្រហែល ១៥-២០នាទី

៣.បន្ទាប់មកយកស្នូកក្តាម ដាក់សាច់ដែលផ្សំគ្រឿងហើយចូល រួចយកទៅដាក់ចំហុយប្រហែល ២០-២៥នាទី ហើយយកចេញទុកមួយឡែក

៤.យកស៊ុត ១គ្រាប់ទៀតគោះដាក់ចាន វាយបញ្ចូលគ្នា រួចយកក្តាមដែលចំហុយហើយប្រឡាក់ជាមួយស៊ុតអោយសព្វ  ហើយយកទៅដាក់បំពងក្តាមឲ្យក្រៀមល្មម ឆ្អិនជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here