វិធីធ្វើការីខៀវសាច់គោ!

376

គ្រឿងផ្សំ៖ សាច់គោ ៥០០ក្រាម (សាច់ផុយ) ហាន់ស្តើងល្មម, គ្រឿងខៀវបុក ១០០-២០០ក្រាម, ត្រប់ស្រួយ និងត្រប់ពុតលំញង (ដាក់តាមចំណូលចិត្ត), ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះចុង ១កូនចានចង្កឹះ, ទឹកត្រី ១-២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ម្ទេសដៃនាងហាន់, ស្លឹកក្រូចសើច និងស្លឹកជីរនាងវង។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ប្រេងឆាចូលតិច ដាក់គ្រឿងខៀវបុកចូលរំលីងអោយឈ្ងុយ រួចដាក់ខ្ទិះដើមចូលកូរចូលគ្នាអោយសព្វ ទុកមួយរំពុះ

២.បន្ទាប់មកដាក់សាច់គោចូល ដាក់ខ្ទិះចុងចូលច្របល់ចូលគ្នាអោយសព្វ រម្ងាស់អោយពុះ

៣.ហើយដាក់ត្រប់ស្រួយ និងត្រប់ពុតលំញងចូល ដាក់ទឹកត្រី និងស្ករចូលទុកមួយរំពុះ រួចដាក់ស្លឹកក្រូចសើច, ម្ទេសដៃនាង និងស្លឹកជីរនាងវងចូលច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here