វិធីចិញ្ចឹមជន្លេនក្នុងពាង ឬធុងស្នោរ ធ្វើជាចំណី មាន់ ទា ត្រី កង្កែប ជ្រូក បើដាក់ក្នុងស្រះត្រីអាចជួយកែលំអគុណភាពទឹក និងបង្កើតចំណីធម្មជាតិសំរាប់ចិញ្ចឹមត្រី

202

ការចិញ្ចឹមជន្លេន អាចជួយកាត់បន្ថយការចំណាយទៅលើការទិញចំណីឲ្យសត្វស៊ីដូចជា មាន់ ទា ត្រី ជ្រូក កង្កែប ជាដើម។ ហើយក៏អាចលក់បានប្រាក់ ចំណួលខ្លះបន្ថែម ទៀត។ លាមកសត្វដែលសល់ពីជន្លេនអាចយកទៅធ្វើជាជីដាក់លើដំណាំលូតលាស់បានយ៉ាងល្អ ហើយមាន់ ទា ត្រី ដែលស៊ីជន្លេនក៏ឆាប់ធំដែរ។

Image may contain: outdoorImage may contain: one or more people and shoesImage may contain: plant, flower, nature and outdoorImage may contain: plant, outdoor, nature and foodImage may contain: plant, outdoor and natureImage may contain: plant, tree, outdoor and nature

១-ធាតុផ្សំ ៖ ធុងស្នោរ ពាង (ពាងបែក ឬពាងចាស់ៗ ) ចោះរន្ធនៅបាតពាង ដើម្បីឲ្យទឹកជ្រាបចេញ ដីដែលមានជីជាត ក្រាលបាតពាងកំរាស់ ១តឹក (ស្រទាប់ទី១ បាតក្រោម ) លាមកគោស្រស់កំរាស់ ១,៥ តឹក (ស្រទាប់ ទី២ ដាក់លើដី )
កាកសំណល់ឡជីវឧស្ម័នកំរាស់ ១,៥តឹក (ស្រទាប់ទី៣ ដាក់លើលាមកគោ) ពូជជន្លេនដាក់ទំងន់ ២គីឡូក្រាម (ថ្លឹងទាំងលាមកគោស្រស់) ដាក់ពីលើ។

Image may contain: 1 person, outdoor and foodImage may contain: foodImage may contain: one or more people and outdoor

២-ការថែទាំ និងប្រមូលផលជន្លេន
បន្ទាប់ពីដាក់ពូជជន្លេនចូលហើយ ដាក់ស្បៃមុងលីឡុង គ្របពីលើការពារកុំឲ្យសត្វចូលស៊ីជន្លេន រួចគ្របស្លឹកត្នោតពីលើមាត់ពាងបន្ថែមទៀត និងរក្សាទុកក្រោមម្លប់។

Image may contain: outdoor

រក្សាលាមកក្នុងពាងឲ្យសើមជានិច្ច បើស្ងួតត្រូវស្រោចទឹកពីលើបន្តិចៗ។ រីឯស្រទាប់កាកសំណល់ឡជីវឧស្ម័នបើឡើងខ្សោះ តូ្រវកាយចេញ រួចចាក់កាកសំណល់ឡថ្មី ឬលាមកស្រស់បំពេញវិញ ព្រោះជន្លេនបានស៊ីជីជាតិនៅក្នុងកាកសំណល់ឡជីវឧស្ម័នអស់។

Image may contain: plant, outdoor and natureNo photo description available.

ក្រោយពីដាក់ចិញ្ចឹមបានរយៈពេល ៤៥ថ្ងៃ អាចចាប់ផ្តើមប្រមូលផលជន្លេនបាន។ ការប្រមូលផលត្រូវកាត់យកមួយជ្រុងម្តងៗទាំងលាមក រួចចាក់កាកសំណល់ឡជីវឧស្ម័ន ឬលាមកគោស្រស់ទៅបំពេញកន្លែងនោះវិញ ធ្វើបែបនេះយើងអាចប្រមូលផលជន្លេនបានរហូត។

Image may contain: one or more people and outdoorImage may contain: one or more people

៣-របៀបដាក់ជន្លនឲ្យសត្វស៊ី
ជន្លេននេះអាចយកធ្វើជាចំណី មាន់ ទា ត្រី កង្កែប ជ្រូក (ដោយផ្តល់ឲ្យស៊ីផ្ទាល់តែម្តង)។

Image may contain: one or more people, outdoor and foodImage may contain: one or more people and outdoor

កាកសំណល់ពីជន្លេនអាចយកទៅធ្វើជាជី ឬផ្សំជាជីកំប៉ុស្ត សំរាប់ប្រើប្រាស់លើដំណាំគ្រប់ប្រភេទ។ ក្រៅពីនេះ អាចយកទៅដាក់នៅក្នុងស្រះត្រីដើម្បីកែលំអគុណភាពទឹក និងបង្កើតចំណីធម្មជាតិសំរាប់ចិញ្ចឹមត្រី។

Image may contain: plant, tree, flower, outdoor and natureImage may contain: plant, outdoor and natureImage may contain: plant and outdoorImage may contain: plant, tree, outdoor and natureImage may contain: plant, flower, outdoor and nature

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here