វិធីងាយៗក្នុងការកំចាត់ចៃ ស្រមើលក្នុងទ្រុង និងសំបុកមាន់

1226

វិធីងាយៗក្នុងការកំចាត់ចៃ ស្រមើលក្នុងទ្រុង និងសំបុកមាន់

-ដាក់ចំបើងក្រាលបាតសម្បុក លាយជាមួយស្លឹកទន្ទ្រានខែត្រ ស្លឹកគ្រៃ ឬសាវម៉ាវព្រៃ (ហាលថ្ងៃឱ្យស្ងួតបន្តិច)

(ស្លឹកទន្ទ្រានខែត្រ)

(ស្លឹកគ្រៃ)

(សាវម៉ាវព្រៃ)


– ធ្វើអនាម័យក្នុងទ្រុងមាន់


– នៅពេលដែលមានញាស់ត្រូវយកសំបុកនោះទៅដុតចោល ដើម្បីសម្លាប់ចៃ និងស្រមើល

 
– ក្រោយពីមាន់ក្រាបពងបាន៤-៥ថ្ងៃ បង្វិលពងមាន់១ថ្ងៃម្តង ដើម្បីឱ្យវាញាស់ស្រុះគ្នា នៅពេលកូនមាន់ញាស់ ក្រុងកូនមាន់១អាទិត្យជាមួយមេ ដោយផ្តល់បាយត្រាំទឹកឱ្យកូនមាន់ (១ថ្ងៃកន្លះ ក្រោយកើត) និងផ្តល់ទឹកស្អាត

-ហើយលែងកូនមាន់ឱ្យត្រូវពន្លឺថ្ងៃ នៅម៉ោង៨-៩ព្រឹក រយៈពេល១៥នាទី ដើម្បីឱ្យវារឹងប៉ឹង មានសុខភាពល្អ

-មាន់អាយុ៣អាទិត្យ ចាប់ផ្តើមមានព្រូន ដូច្នេះទម្លាក់ព្រូនមាន់ ដោយប្រើស្លាខ្ចី ចិតយកសាច់ស្តើងៗបញ្ច្រកមាន់ (មាន់១៣ក្បាល បញ្ច្រកស្លា១ផ្លែ និងធ្វើរៀងរាល់២ខែម្តង) ។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here