វិធីកំចាត់មូសចង្រៃតាមបែបធម្មជាតិជាមួយនឹងធាតុផ្សំពីរមុខនេះ ដែលមិនប៉ះពាល់ដល់សុខភាព!!

471

បើបងប្អូនមិនចង់ប្រើថ្នាំបាញ់មូសដែលទិញមកពីផ្សារ គិតថាថ្នាំមូសពីផ្សារប៉ះពាល់ដល់សុខភាព ឬលោកអ្នកមិនចូលចិត្តក្លិនរបស់វានោះ សូមសាកល្បងធ្វើថ្នាំបាញ់មូសតាមធម្មជាតិនេះវិញហើយប្រសិទ្ធភាពក៏មិនចាញ់ថ្នាំបាញ់មូសពីផ្សារដែរ។

+គ្រឿងផ្សំ៖

-ខ្ទឹមសឬខ្ទឹមបារាំង

-ទឹកធម្មតា

-ដបសំរាប់បាញ់ស្ព្រាយ៍
វិធីធ្វើ៖យកខ្ទឹមសឬខ្ទឹមបារាំងទៅបុកឬកិនយកទឹកខ្ទឹមរួចលាយជាមួយទឹកធម្មតា (ខ្ទឹម១កំពិសធំលាយជាមួយទឹកមួយពែង)កូរឲ្យសព្វហើយចាក់ចូលទៅក្នុងដបស្ព្រា៉យ៍

រួចបាញ់នៅជុំវិញផ្ទះរបស់អ្នក រឺក៏កន្លែងដែលកូនរបស់អ្នកលេង ក៏ដូចជាកន្លែងអ្នកអង្គុយ។ អ្នកក៏អាចប្រើវាលាប ទៅលើស្បែករបស់អ្នកផងដែរ (វាមានប្រសិទ្ឋភាពរហូតដល់ ៦ ម៉ោង)។

+++ក្រៅពីខ្ទឹម លោកអ្នកក៏អាចប្រើ ស្លឹកគ្រៃ និងស្លឹកក្រូចផងដែរ។ ដុតស្លឹកគ្រៃ និងស្លឹកក្រូចអោយក្រៀមនៅក្នុងក្អមមួយដើម្បីយកផ្សែងដេញមូស។ វាមានប្រសិទ្ទភាពដូចគ្នាព្រោះផ្សែងវាមានក្លិន ឆួល ធ្វើអោយមួសខ្លាចមិនហ៊ានមកជិតទេ៕

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here