វិធីកែច្នៃប្រព័ន្ធទឹកសំរាប់ដាំដំណាំ អាចសន្សំសំចៃបានច្រើន

165

១.កាត់បាតដបប្លាស្ទិចហើយដាក់វាគ្របពីលើដំណាំ។វិធីនេះជួយរក្សាសំណើមដី និងកាត់បន្ថយការហួតទឹកចេញពីដីវិញ។២.ប្រើកំដៅពីព្រះអាទិត្យធ្វើឱ្យទឹកក្នុងដបតូចក្លាយជាចំហាយនៅខាងក្នុងជួយរក្សាសំណើមដល់ដី
៣.យកក្រណាត់ជ្រលក់ទឹក រួចដាក់វាក្នុងដបឬធុងទឹកមួយដាក់ក្បែរដំណាំ ហើយយកចុងម្ខាងទៀតនៃក្រណាត់ទៅរុំជុំវិញគល់ដំណាំ។៤.ប្រើដបជ័រឬដបថ្មដាក់ទឹកឲ្យពេញ រួចជ្រមុជក្បាលដបចូលក្នុងដីប្រហែល 10 សង់ទីម៉ែត្រនៅជុំវិញដំណាំ។៥.យកដបជ័រចោះប្រហោងតូចឲ្យបានច្រើន រួចជីកដីកប់វានៅក្បែរដំណាំដោយឱ្យមាត់គំរបលេចឡើងនៅលើដី។ចាក់ទឹកបំពេញតាមមាត់ដបនោះ ទឹកនឹងហូរបន្តិចម្តងៗតាមរន្ធដែលយើងបានចោះជុំវិញដបនោះ។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here