ល្បិចទាំង១០យ៉ាងជួយឲ្យខួរក្បាលរឹងមាំ ឆ្លាត និងមិនសូវស្ត្រេស!

329

ខួរ​ក្បាល​ឆ្លាត ខួរ​ក្បាល​រឹង​មាំ មាន​សុខភាព​ល្អ​ អ្នក​ណា​មិន​ចង់​បាន? ព្រោះ​ថា​បើ​ខួរ​ក្បាល​យើង​​មាន​សុខភាព​ល្អ ការងារ និង​បញ្ហា​​ប្រចាំ​ថ្ងៃ​ក្នុង​ជីវិត​យើង​នឹង​អាច​ដោះស្រាយ​ទៅ​យ៉ាង​រលូន ហើយ​បញ្ហា​ស្ត្រេស​ដែល​នាំ​ឲ្យ​អាយុ​ខ្លី​ក៏​​ត្រូវ​កាត់​បន្ថយ​តាមនោះ​ដែរ។ ​ ចង់​ដឹង​ថា​មាន​វិធី​អ្វី​ខ្លះ សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

១. ញ៉ាំ​ទឹក​ញឹកញាប់ ៖ខួរ​ក្បាល​គឺ​​មាន​ជាតិ​ទឹក​ដល់​ទៅ ៨៥% ដូច្នេះ​កោសិកា​ខួរ​ក្បាល​ក៏​ដូច​ជា​រុក្ខជាតិ ដែល​ត្រូវ​ការ​ទឹក​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត និង​កុំ​ឲ្យ​ក្រៀម​ស្វិត។

២. ញ៉ាំ​ខ្លាញ់​ដែល​ល្អ៖មនុស្ស​យើង​ភាគ​ច្រើន​មិន​ដឹង​ឡើយ​ថា ខួរ​ក្បាល​គឺ​ជា​ដុំ​ខ្លាញ់ ដែល​ចាំបាច់​ត្រូវ​បំប៉ន​ដោយ​សារធាតុ​ខ្លាញ់​ដែល​ល្អ។ ខ្លាញ់​ដែល​មាន​ផល​ល្អ​សម្រាប់​សុខភាព និង​ខួរ​ក្បាល​​មាន​នៅ​ក្នុង​សាច់​ត្រី ​ទឹក​សណ្ដែក​សៀង និង​រុក្ខជាតិ​ផ្សេងៗ​។

៣. អង្គុយ​សមាធិ ១២នាទី៖បន្ទាប់​ពី​ក្រោក​ពី​គេង សូម​​តាំង​អារម្មណ៍ និង​អង្គុយ​សមាធិ​រាល់​ព្រឹក មួយ​ថ្ងៃ ១២នាទី​ដើម្បី​ឲ្យ​ខួរ​ក្បាល​សម្រាក​បាន​ល្អ​បំផុត និង​អាច​​​ស្រមើស្រមៃ ក៏​ដូច​ជា​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ។

៤. ផ្ចង់​ស្មារតី៖ការ​តាំង​ចិត្ត យក​ចិត្ត​ទុក​ដាក់​ធ្វើ​អ្វី​ក៏​ដោយ គឺ​ប្រៀប​ដូច​ជា​ការ​ដំណើរការ Program ក្នុង​ខួរ​ក្បាល​ដូច្នោះ​ដែរ ពោល​វា​គឺ​ជា​អ្វី​ដែល​ខួរ​ក្បាល​ត្រូវ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ការងារ​​សម្រេច​បាន​លទ្ធផល​តាម​គោលដៅ។

៥. សើច​និង​ញញឹម​ញឹកញាប់៖រាល់​ពេល​ដែល​ញញឹម ឬ​សើច រាងកាយ​របស់​យើង​នឹង​បញ្ចេញ​សារធាតុ Endorphins ដែល​ជា​សារធាតុ​តំណាង​ឲ្យ​ក្ដី​សុខ។

៦. រៀន​អ្វី​ថ្មី​ៗ​រាល់​ថ្ងៃ៖អ្វី​ដែល​ថ្មី​នៅ​ទី​នេះ សំដៅ​លើ​​គ្រប់​យ៉ាង​ដែល​កើត​ឡើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដូច​ជា​ញ៉ាំ​អាហារ​ហាង​ថ្មី​ៗ ស្គាល់​មិត្ត​ថ្មី អាន​សៀវភៅ​ថ្មី​ៗ ដែល​ពង្រឹង​ការ​យល់​ដឹង​​កាន់​តែ​ច្រើន​ឲ្យ​យើង និង​ពង្រីក​ភាព​ច្នៃប្រឌិត តាម​រយៈ​ក្ដី​សុខ​ដែល​ទទួល​បាន​ពី​បទពិសោធន៍​ថ្មី​ៗ​ទាំង​នេះ។

៧. អភ័យទោស​ខ្លួន​ឯង​រាល់​ថ្ងៃ៖ទាំង​ការ​ខឹង​ខ្លួន​ឯង និង​ខឹង​អ្នក​ដទៃ​គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ខួរ​ក្បាល​​អាប់អួ ដូច្នេះ​ត្រូវ​រៀន​អភ័យ​ទោស​ឲ្យ​បាន​ច្រើន។

៨. សរសេរ​កំណត់ហេតុ៖កត់​ត្រា​ទុក​នូវ​អ្វី​ល្អ​ៗ​ដែល​កើត​ឡើង​​ក្នុង​មួយ​ថ្ងៃ​ៗ​ ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ព្រោះ​ការ​សរសេរ​នូវ​រឿង​ល្អ​ៗ នឹង​ធ្វើ​​ឲ្យ​ខួរ​ក្បាល​របស់​យើង​គិត​រឿង​វិជ្ជមាន និង​ជួយ​ឲ្យ​យើង​គេង​លក់​សុបិន​ល្អ។

៩. ហាត់​ដក​ដង្ហើម​វែង​ៗ៖ខួរ​ក្បាល​របស់​យើង​ប្រើ​អុកស៊ីហ្សែន ពី ២០ទៅ២៥% នៃ​អុកស៊ីហ្សែន​ដែល​ចូល​ក្នុង​រាងកាយ ដូច្នេះ​ការ​សម្រាក​​ដក​ដង្ហើម​វែង​ៗ គឺ​ជា​ការ​ផ្ដល់​ផល​ល្អ​មួយ​សម្រាប់​ខួរ​ក្បាល។

១០. កុំ​ភ្លេច​ចែក​រំលែក​អ្វី​​ល្អ​ៗ៖ឲ្យ​អ្នក​ដទៃ​ជានិច្ច ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​​របស់​យើង​ចងចាំ​ទុក​នូវ​រឿងរ៉ាវ​ល្អ​ៗ​ដែល​យើង​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ដទៃ​នោះ ៕អត្ថបទដោយ៖ អ៊ាង​​ សុផល្លែត

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here