រោគសញ្ញា៤យ៉ាងនៃជំងឺមហារីកដៃស្បូន ដែលស្ត្រីគ្រប់រូបត្រូវតែដឹង

7130

ជំងឺមហារីកដៃស្បូន កើតឡើងនៅពេលកោសិកានៃដៃស្បូនបានកកើតទៅជាដុំសាច់មួយដ៏កាចសាហាវ។ ជំងឺនេះបានសម្លាប់មនុស្សស្រីអស់ជាច្រើនមកហើយ ហើយត្រូវបានគេដាក់រហ័សនាមថា ឃាតករលាក់មុខ ព្រោះវាមិនងាយបង្ហាញពីរោគសញ្ញា និងពិបាកក្នុងការពិនិត្យណាស់។ យ៉ាងណាមិញ បើតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា ស្រីៗគួរតែយល់ឲ្យច្បាស់ពីរោគសញ្ញាទាំង៤យ៉ាងនេះ៖


១.ឧស្សាហ៍ហើមពោះ
ប្រសិនបើអ្នកមានអាការហើមពោះ ជាញឹកញាប់ ហើយពេលដែលហើមម្តងៗ មានរយ:ពេលយូរជាង ៣សប្តាហ៍ នោះអ្នកអាចនឹងមានដុំសាច់មហារីក កំពុងតែដុះនៅលើដៃស្បូនរបស់អ្នកហើយ។


២.ឈឺត្រគាក និងផ្នែកក្រោមពោះ
ការឈឺចាប់អំឡុងពេលមករដូវ ជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើការឈឺ ត្រគាក និងឈឺផ្នែកក្រោមពោះ មានរយ:ពេលយូរជាង៣សប្តាហ៍ វាក៏អាចជារោគសញ្ញានៃជំងឺមហារីកដៃស្បូនដែរ។ ជាពិសេសស្ត្រីវ័យចំណាស់ដែលអស់រដូវ ត្រូវតែមានការប្រុងប្រយត្នឲ្យបានខ្ពស់ចំពោះរោគសញ្ញាបែបនេះ។


៣.បាត់បង់ចំណង់អាហារ
ការថយចុះនៃចំណង់អាហារ ឬញ៉ាំអាហារតិចក៏មានអារម្មណ៍ឆាប់ឆ្អែតដែរនោះ បង្ហាញថាអ្នកមានបញ្ហាក្រពះ។ ប៉ុន្តែប្រសិនអ្នកមានអាការបែបនេះយូរជាង៣សប្តាហ៍ វាគឺជារោគសញ្ញានៃជំងឺមហារីកដៃស្បូន។


៤.នោមញឹក
នៅពេលដែលអ្នកចាប់អារម្មណ៍ថា ខ្លួនឧស្សាហ៍ទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ទោះបីជាអ្នកមិនសូវបានផឹកទឹកក៏ដោយ ទាំងនេះអាចជារោគសញ្ញានៃជំងឺមហារីកដៃស្បូន ព្រោះជំងឺនេះបានធ្វើឲ្យអ្នកមិនអាចទប់នោមបាន។

ប្រភព សុខភាពអ្នក

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here