រូបមន្តធ្វើនំប៉ាវអត់ស្នូរ!

165

រូបមន្តធ្វើនំប៉ាវអត់ស្នូរ!+គ្រឿងផ្សំ៖ ម្សៅមី ២៦០ ក្រាម -មេនំបុ័ង ៧ក្រាម – ម្សៅមេនំបុ័ង ១ស្លាបព្រាកាហ្វេ -ស្ករស -ទឹកដោះគោ ១៧០ ml -អំបិល ១ស្លាបព្រាកាហ្វេ -ប្រេងឆា ១ស្លាបព្រាបាយ +របៀបធ្វើ៖
-យកទឹកដោះគោក្តៅឧណ្ឌៗ ទៅលាយជាមួយមេនំបុ័ងនិងស្ករស ១ស្លាបព្រាបាយ កូរឲ្យសប់ហើយទុកប្រហែល ៥នាទីដើម្បីឲ្យមេឡើង-បន្ទាប់មកយកម្សៅមីមកលាយគ្រឿងដាក់អំបិល, ស្ករស , មេម្សៅនំបុ័ង ,ប្រេងឆា ហើយកូរឲ្យសប់ បន្ទាប់មកដាក់ទឹកដោះគោដែលបានទុក៥នាទីនោះយកមកចាក់ទាំងអស់ហើយកូរឲ្យសប់ម្តងទៀត រួចយកដៃច្របាច់ម្សៅឲ្យចូលគ្នា ប្រហែលជា ៨-១០នាទី ដើម្បីឲ្យម្សៅស្អិតល្អ ហើយចូលគ្នាល្អ។
-បន្ទាប់ពីច្របាច់រួចម្សៅរួចហើយត្រូវយកថង់មកគ្រប ទុករយៈមួយកន្លះដើម្បីឲ្យម្សៅឡើងល្អតែត្រូវទុកកន្លែងណាដែលមានកម្តៅទើបម្សៅឡើងល្អ។-បន្ទាប់ពីម្សៅឡើងហើយយើងត្រូវលុញប្រហែល១នាទីរួចកាចជាដុំៗហើយយកទៅគ្របទុកប្រហែល ៣០នាទី ដើម្បីឲ្យម្សៅឡើងម្តងទៀត ។ ម្សៅឡើងហើយត្រូវយកទៅចំហុយប្រហែល ២៥-៣០នាទី៕+បញ្ចាក់៖រាល់ចំហុយ ៥នាទីត្រូវជូតគំរបឆ្នាំងដើម្បីឲ្យកុំឲ្យទឹកស្រកត្រូវនំ ធ្វើឲ្យនំរីកមិនឆ្ងាញ់។

-វីដេអូ

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here