រូបមន្តថ្នាំខ្មែរបូរាណបំបាត់ការឈឺចាប់សន្លាក់ដៃជើង

2030

រូបមន្តនេះមានប្រសិទ្ធភាពណាស់ ប្រើហើយរយៈពេល ១០នាទី និងទទួលបានផលភ្លាមៗ ហើយជួយកាត់បន្ថយការចំណាយ និងងាយស្រួលរកទៀតផង។

ព្យាបាល៖ ឈឺចាប់សន្លាក់ដៃជើង

រុក្ខជាតិ៖
-ឫសម្រុំ ១គីឡូក្រាម

-ដើមវល្លិ៍កំបោរ ០,៥គីឡូក្រាម និងស្រាសធម្មតា ១លីត្រ។

វិធីធ្វើ និងប្រើប្រាស់៖
-លាងឫសម្រុំឲ្យស្អាតរួចបុកឲ្យម៉ដ្ឋ
-យកមើមវល្លិ៍កំបោរលាងឲ្យស្អាតបុកឲ្យម៉ដ្ឋ (ចេញជាតិម្សៅ)

-យកស្រាចាក់ចូលទៅក្នុងដបមួយស្អាត
-យកម្រុំ និងមើមវល្លិ៍កំបោរដែលបានបុកម៉ដ្ឋទៅដាក់បញ្ចូល រួចក្រឡុកវាឲ្យសព្វ បិទគម្របជិតជាការស្រេច។

វិធីប្រើប្រាស់៖
-មុននឹងយកទៅលាបត្រូវក្រឡុកដបថ្នាំនោះសិន
-ប្រើលាប ឬរិតនៅលើកន្លែងដែលមានការឈឺចាប់ចុករោយសន្លាក់ដៃជើង ឬមានចុកពោះជាដើម។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here