រុក្ខជាតិមួយប្រភេទនេះជួយព្យាបាលរលាកថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជំរុញទឹកដោះក្រោយសំរាល សក់ស្កូវមុនអាយុ ជួយឃាត់ឈាម ផ្សះមុខរបួស

1300

ជួយស៊ែរចែកគ្នាដឹងផង រុក្ខជាតិមួយប្រភេទនេះជួយព្យាបាល រលាកថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជុំរុញទឹកដោះក្រោយសំរាល សក់ស្កូវមុនអាយុ ជួយឃាត់ឈាម ផ្សះមុខរបួស

-សម្រួលដោយ៖ អ៊ាង សុផល្លែត
វល្លិ៍ជុយ ឬគេហៅថាវល្លិ៍ទឹកដោះ មានប្រសិទ្ធភាពមិននឹកស្មានដល់
* ផ្នែកប្រើប្រាស់ៈ ឫស វល្លិ៍ មើម


* វល្លិ៍ជុយ ជួយព្យាបាលរលាកថ្លើម ឈឺសន្លាក់ឆ្អឹងរ៉ាំរៃ ខ្សោយសរសៃប្រាសាទ សក់ស្កូវមុនអាយុ គ្រុនចាញ់ ធ្លាក់ស គ្រុនផ្តាសាយ រដូវមិនទៀង ជំរុញទឹកដោះក្រោយសំរាល បាយមិនឆ្ងាញ់។
* វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកជាប្រចាំពី ១២-២០ ក្រាមក្នុងមួយថ្ងៃ។


ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។
អត្ថប្រយោជន៍បន្ថែមរបស់វល្លិ៍ជុយពីបងប្អូនដែលធ្លាប់ប្រើ៖
– បើមានមុត ឬមានរបួសសា្រលភ្លាមៗ អាចកាច់វាយកជ័របន្តក់លើមុករបួសអាចជួយឃាត់ឈាម ហើយ 2-3ថ្ងៃនឹងជាសះស្បើយ។


– បើយើងថ្លោះ ឬគ្រិចដៃជើងកម្រិតស្រាលយកដើមវាមករុំកន្លែងថ្លោះ ឬគ្រិចនោះ ២ ឬ ៣ថ្ងៃនឹងបានជា។
– វល្លិ៍ជុយពិតជាពូកែមែនពិត គឺជីកយកមើមវាហាលឲស្រពាប់ស្ងោរផឹកពីរ ឬបីឆ្នាំង សក់ក្មេងអាយុ1 8.19.20 ស្កូវព្រោងពេញក្បាល អាចឲ្យសក់ខ្មៅវិញ។


*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here