របៀប​ដាំដូង​តឿ​ដោយ​បណ្ដុះ​ក្នុង​ថង់​ងាយស្រួល​បេះ និង​ឆាប់​បាន​ផ្លែ​

225

-ជ្រើសរើស​ពូជ​ដូងផ្អែម ឬ​ដូងក្រអូប​ណា​ដែល​ថ្លោស​ល្អ​ដែលមាន​ពន្លក​កូន​ដុះ​បាន ប្រហែល ២​ច​ង្អា​ម យកមក​ផ្សាំ​ក្នុង​ថង់​ប្លា​ស្ទិ​ច​ខ្មៅ ៩x១៨ ដែល​ដាក់​ដី​ជីកំប៉ុស​រួច​ទុក​រយៈពេល ៣​ខែ
-រៀបចំ​ដី​ភ្ជួរ ២-៣​ដង (​បាច​កំបោរ​ស​)
-រៀបចំ​ប្រព័ន្ធ​ទឹក​ប្រឡាយ​តាម​បណ្ដោយ​ជួរ​ដូង ដោយ​២​ជួរ​ត្រូវមាន​ប្រឡាយទឹក​១-ជីក​រណ្ដៅ​ដាំ​ប្រវែង​៨​តឹក​ជ្រុង​វែង​ផ្អៀង​១​ខាង ៤៥​ដឺ​ក្រេ ១​ខាង​ទៀត​ស្មើ​ជំរៅ​៥​តឹក
-ដាក់​ជីលា​មក​សត្វ​លាយ​អង្កាម ឬ​ជីកំប៉ុស​ផ្អាប់​ទុក ២-៣​ខែ ស្រោច​ទឹក​អ៊ី​អឹម(EM) យកមកប្រើ​ដាក់​រោយ​មាត់​រណ្ដៅ-របៀប​ដាក់​ដូង​ដាំ​ត្រូវដាក់​ផ្អៀង​បែរមុខ​ខាងកើត ដើម្បី​ឲ្យ​ពន្លឺ​ចាំ​ងចំ​ត្រឡោក​ដូង​ស្រូបយក​សារធាតុ ក្នុង​ទឹក​ត្រឡោក​ដូង​វា​អាច​បឺត​យក​សារធាតុចិញ្ចឹម​បាន-វិធី​កាត់​គូទ​ថង់​ផ្លា​ស្ទិ​ច​ដូង​កាត់​យ៉ាងណា​កុំ​ឲ្យ​ប៉ះ​ឬ​សវា ហើយ​ឆ្កូត​ថង់​ពី​ចំហៀង​បាត ១​ចំអាម មិន​ឲ្យ​ដាច់​ងាយស្រួល​ទាញ​ថង់​ចេញ
– វិធី​ដាក់​រោយ​ជីកំប៉ុស​តាម​មាត់​រណ្ដៅ យក​ជីកំប៉ុស​ទី​១ រោយ​មាត់​រណ្ដៅ ហើយ​កាប់​លាយ​ដីជី ចូលក្នុង​រណ្ដៅ​លុប​មិន​ឲ្យ​ជិត​ត្រឡោក ស្រោច​ទឹក​ឲ្យ​ជោគ​សព្វ​ទុក​រយៈពេល ៥-៦​ថ្ងៃ សឹម​យក​ថង់ ចេញ
-វិធី​យក​ថង់​ចេញ ជីកដី​១​ចំហៀង​ដល់​ក្រោម​ហើយ​ចាប់ទាញ​ថង់​ខ្មៅ​ចេញ-ដាក់​ជីកំប៉ុស​ទី​២ រោយ​ឲ្យ​ឆ្ងាយ​ពី​គល់​ឆាយ​កាប់​ចូលគ្នា​លុប​ជុំវិញ​ឲ្យ​សព្វ​ឃើញ​ត្រឡោក ដើម្បី​ឲ្យ​ត្រូវ​កំដៅថ្ងៃ​ចិញ្ចឹម​ដើម​វា-រយៈពេល​៣​ខែ​ទៀត​ដាក់​ជីកំប៉ុស​កាប់​ខាងលើ​សើរៗ​ជំរៅ​១​តឹក ជីក​តាម​មាត់​រណ្ដៅ​កាប់​លុប​ដាក់​ចំបើង​ក្រោម​ហើយ​ស្រោច​ទឹក​ជោគ ជំរុញ​ឲ្យ​ឫស​ចេញ​ឆ្ងាយ​ស្រូប យក​សារធាតុចិញ្ចឹម ៩០% នៃ​ដូង​រយៈពេល​៣​ឆ្នាំ​ជាង វា​នឹង​ចាប់ផ្ដើម​មាន​ផ្លែ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here