របៀបធ្វើស៊ុបពងទាកូនឆ្ងាញ់ៗ!

427

+គ្រឿងផ្សំ៖- ពងទាកូន ១០ គ្រាប់- ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)- ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)- គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម- ស្លឹកក្រូច ៤ សន្លឹក- ខ្ទឹមស ៤ កំពិស ដំអោយបែក
– រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក- ស្ករ ២ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាកាហ្វេ- ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)- ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន) – ទឹកត្រី ១ស្លាបព្រាបាយ – ទឹកដោះគោឆៅ ១ កុំប៉ុង
– ទឹក ២-៣ លីត្រ- បន្លែ តាមចំណូលចិត្ត- សាច់ តាមចំណូលចិត្ត+របៀបធ្វើ៖- ពងទាកូនស្ងោជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក។
– យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ។ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ។– ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច៕
ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា ដាក់បន្លែនឹងសាច់តាមចំនូលចិត្ត។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here