របៀបធ្វើសាច់គោបាប៊ីឃ្យូ BBQ!!

362

របៀបធ្វើសាច់គោបាប៊ីឃ្យូ BBQ+គ្រឿងផ្សំ៖- សាច់គោ ២គីឡូ- ស្ករស ១៥ក្រាម- អំបិល ១០ក្រាម- ម្សៅស៊ុប ២ស្លាបព្រាបាយ- ទឹកដោះគោឆៅ ១កំប៉ុង- គ្រឿងផ្សំសាតេ ១កញ្ចប់តូច- ទឹកត្រី ២ស្លាបព្រាបាយ- គ្រឿងបុក ១ចានចង្កឹះ (គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ខ្ទឹមស ម្ទេស)- បន្លែ (ប៉េងប៉ោះ ម្ទេសហាវៃ ម្មាស់ ខ្ទឹមបារាំង ការ៉ុត) តាមចំនូលចិត្ត+របៀបធ្វើ៖
– ហាន់បន្លែរជាដុំតូចល្មមទុកមួយអន្លើ។
– ហាន់សាច់គោជារាងគូប ប៉ុនមេដៃ (កុំក្រាស និងធំពែក) ឬ ជាចំនិតស្តើងៗ។
– លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ រួចដាក់សាច់គោចូល ប្រលាក់អោយសព្វល្អ ផ្អាប់ទុកចោល ១៥នាទី រួចដាក់បន្លែរចូល ច្របល់អោយសព្វម្តងទៀត ផ្អាប់ទុក១០នាទី។– យកចង្កាក់ដោតសាច់ មកដោតសាច់មួយដុំ បន្លែរមួយដុំរហូតដល់ ពេញចង្កាក់។ រួចយកទៅអាំងនឹងចង្រ្គានធ្យូង ឲ្យឆ្អឹនជាការស្រេច។

+បើចូលចិត្តអាចបន្ថែមខ្ទិះដូងខាប់ៗប្រលាក់ជាមួយសាច់កាន់តែ ឆ្ងាញ់។បើបន្លែច្រើនបន្ថែមគ្រឿងផ្សំតាមនឹង។សម្រួលអត្ថបទដោយ៖ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here