របៀបធ្វើនំប៉ាវមានស្នូល!

139

+គ្រឿងផ្សំម្សៅនំប៉ាវ ៖- ម្សៅមី ៥០០ក្រាម- ស្ករស ១០០ ក្រាម- ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ
– ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ- អំបិល កន្លះស្លាបព្រាបាយ – ទឹកដោះគោ ៤០០មីលីលីត្រ- ប្រេងឆា ១ ស្លាបព្រាបាយ- ទឹក ១៥០មីលីលីត្រ+គ្រឿងផ្សំស្នូលនំប៉ាវ៖- បិះគក់ ២ផ្លែ- ការ៉ុត ៣០០ក្រាម- ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម- ផ្សិតកំប៉ុង ១កំប៉ុង – សាច់ជ្រូកចិញ្រ្ចាំ៤០០ក្រាម – អំបិល ស្ករស ប្រេងឆា ទឹកសុីអុីវ+វិធីធ្វើ៖-យកម្ស៉ៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅ : លាយជាមួយម្ស៉ៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក ។ លាយម្សៅ រួចច្របាច់អោយសប់ ។ ច្របាច់រហូតដល់ម្សៅដូចរូបខាងក្រោម ។ យកក្រណាត់សើមគ្របទុក ១ម៉ោង ។ ការគ្របនេះដើម្បើអោយម្ស៉ៅ និងមេម្ស៉ៅវាឡើងល្អ ។ ពេលម្ស៉ៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបញ្ចាក់ថាម្សៅគឺអាចយកមករុំបានហើយ ។ -ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីកហាន់ ឬឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ត់ -ចិញ្រាំសាច់ជ្រូកអោយម៉ត់ យកសាច់ជ្រូកចិញ្រាំ មកលាយជាមួយបន្លែដែលចិញ្រាំរួច រួចលាយជាមួយគ្រឿងអោយល្មមតាមរសជាតិចូលចិត្ត -ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ
-ពេលម្សៅនំប៉ាវទុក ១ម៉ោងក្រោយមក យកមកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ លុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរ ។ -យកម្សៅប៉ុនកណ្តាប់ដៃនោះមកលុញ កិនអោយវាសំប៉ែត ។ អាចយកសម្រាប់កិន ឬដបស្រា មកកិនក៏បាន ។ ពេលកិនដើម្បីកុំអោយជាប់ ត្រូវរោយម្សៅមីទទេ លើកំរាល ។ -យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១កំណាត់ដាក់ជាមួយ ។ រួចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាអោយជិត ។ កាត់ ក្រដាស់ ទ្រនាប់នំប៉ាវរាងការេ ប៉ុនបាតដៃទ្រាប់ ។ រំុម្សៅនំរហូតអស់ ។ យកម្សៅមកចំអិន ក្នុងឡាំងសុឹង រយះពេល ១ម៉ោងជាការស្រេច ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here