របៀបធ្វើថ្នាំបណ្ដេញសត្វល្អិតចង្រៃធម្មជាតិ

527

មិនចាំបាច់អស់លុយទៅទិញថ្នាំគីមី ដែលនាំឲ្យប៉ះពាល់សុខភាពនោះទេ!!!ចែករំលែកបន្តជាប្រយោជន៍ដល់កសិករយើងផង។

១.វត្ថុធាតុដើម: ខ្ទឹម ខ្ញី ស្លឹកទាប ស្លឹកស្ដៅ (សំបក ឬផ្លែក៍បាន) ផ្លែស្លែង ស្រាស ម្ទេស ថ្នាំជក់ មើមក្ដួច ពេលលាយយកចំនួនស្មើៗគ្នា។

២.របៀបធ្វើ:យកវត្ថុធាតុដើមបុក ឬចិញ្ច្រាំឱ្យម៉ដ្ឋល្អ ចំនួនសរុប ៤ គីឡូក្រាម រួចដាក់ចូលក្នុងធុង ឬពាង និងចាក់ទឹកចូលប្រមាណ ១០ លីត្រ ស្រាស១លីត្រ កូរឱ្យសព្វល្អ រាល់១ថ្ងៃម្តង ផ្អាប់ទុករយៈពេលប្រមាណ១អាទិត្យប្រើបានហើយ ប៉ុន្តែបើចង់ឱ្យគុណភាពល្អទ្វេរដង យើងអាចដាក់បន្ថែម ស្កររងូ (ស្ករកសិកម្ម) ចំនួន ១០ សេសេ ពេលលាយដំបូង ជាការស្រេច។

៣.របៀបប្រើ:
យកមេថ្នាំនេះ ១លីត្រ ប្រើជាមួយទឹកធម្មតា ១០០ លីត្រ បាញ់លើដំណាំ បន្លែផ្សេងៗ ៥ថ្ងៃ ឬ១អាទិត្យម្តង។


៤.ប្រសិទ្ធភាព:
បណ្ដេញសត្វល្អិតចង្រៃគ្រប់ប្រភេទ សំលាប់មេរោគ បាក់តេរី និងជាជីធម្មជាតិផងដែរ។

ចំណាំ: ដាក់វត្ថុធាត់ដើម ៣ ទៅ ៤ មុខ តាមលទ្ធភាពរកបាន មិនចាំបាច់គ្រប់មុខក៏បាន។

ការអនុវត្តពីប្អូនប្រុស៖ Sann Piseth

សម្រួលដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here