របៀបធ្វើក្តាមប្រៃឲ្យមានរសជាតិ ឆ្ងាញ់!!

501

របៀបធ្វើក្តាមប្រៃឲ្យមានរសជាតិ ឆ្ងាញ់

គ្រឿងផ្សំ៖- ក្តាម ២០-២៥ លាងទឹកឲ្យស្អាត- ទឹកត្រី កន្លះលីត្រ- កែវ ឬក្រឡ+ វិធីធ្វើ
១. ដំបូងយកក្តាមដែលលាងទឹកស្អាតហើយដាក់ច្រកចូលក្នុងកែវ បន្ទាប់មកយកទឹកត្រីចាក់ចូលឲ្យលិចក្តាម(រកអ្វីសង្កត់ឲ្យក្តាមលិចទឹក) រួចគ្របគំរបឲ្យជិត។
២. បន្ទាប់មកទៀតរក្សាទុកឲ្យបាន ២យប់ ប្រសិនបើក្តាមរាងតូចអាចត្រឹមតែ ១ថ្ងៃ ១យប់បានហើយ (ដាក់ហាលថ្ងៃ) តែប៉ុណ្ណឹង យើងអាចស្រង់វាយកមកផ្សំគ្រឿងញាំបានហើយ។ ម្យ៉ាងទៀត បើចង់ទុកបានយូរត្រូវធ្វើឲ្យប្រៃបន្តិចដោយបន្ថែមអំបិល ចូល។៣. នៅពេលដែលល្មមញាំ យើងអាចស្រង់វាយកមកលាយគ្រឿងមានដូចជា៖ ក្រូចឆ្មា, ជីនាងវង, ខ្ទឹមស,ម្ទេស, ប៊ីចេង, ស្ករត្នោត ឬស្ករស តាមការចូលចិត្តរបស់អ្នក លាយវាឲ្យចូលរសជាតិសព្វទៅអាចញុំាបានហើយ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here