របៀបដាំ​ត្រប់ក្នុងផើង

269

+ការរៀបចំ​
-ត្រៀម​ផើង​សមល្មម​មួយ​
-ដី​មាន​លាយ​ជីកំប៉ុស្ត​
-គ្រាប់ពូជ (​ពូជ​ត្រប់​ដែល​ល្អ  មិន​ខ្ចី​ពេក​)+ការដាំដុះ​
-យក​គ្រាប់​ពូជ​ត្រប់ ទៅ​ព្រោះ​លើ​ថ្នាល​ដើម្បី​បណ្តុះ​កូន​
-នៅ​ពេល​កូន​លូតលាស់ ត្រូវ​ជ្រើសរើស​យក​តែ​កូន​ត្រប់​ណា​ថ្លោះៗ​ធំ​ល្អ និង​មាន​សុខភាព​ល្អ កម្ពស់​១​តឹក​
-រៀបចំ​ចាក់ដី​ចូល​ក្នុង​ផើង​ដែល​ចង់​ដាំ ក្នុង​បរិមាណ​សមល្មម​
-យក​កូន​ត្រប់​មក​ដាំ​ក្នុង​រណ្តៅ​ក្នុង​ផើង រួច​ស្រោច​ទឹក​ឱ្យ​សើ​ម​-ដាក់​បង្គោល​ឫស្សី​ចង​ផ្អោប​ដើម​ដើម្បី​រក្សា​លំនឹង
-ក្រោយ​ដាំ​បាន​រយៈពេល​១​ខែ​កន្លះ យើង​អាច​ប្រមូល​ផល​បាន​ហើយ​+ការថែទាំ
-ស្រោច​ទឹក​មួយ​ថ្ងៃ​ពីរដង​ (មើលតាមសំណើមដី បើដីសើម មានទឹកគ្រប់គ្រាន់ ត្រូវស្រោចតែម្តងគឺគ្រប់គ្រាន់)
-ឧស្សាហ៍ជ្រុំ​គល់​ត្រប់ និង​សម្អាត​ស្មៅ​
-ក្តិច​ស្លឹក​ចាស់ៗ​ចេញ​​-រក្សាទុកផើងក្នុងទីតាំងមួយដែលមិនសូវត្រូវខ្យល់ខ្លាំង ព្រោះបើខ្យល់ខ្លាំងវាអាចនឹងធ្វើឱ្យដើមងាយបាក់ងាប់
-រក្សាទុកក្នុងទីតាំងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here