របៀបដាំស្ពៃបូកគោក្នុងផើងងាយៗ

1491

-ទិញ​គ្រាប់ពូជ​ស្ពៃ​ដែល​អ្នក​ចង់​ដាំ( គ្រាប់ពូជ អាច​រក​បាន​នៅ​តាម​ផ្សារ​កសិកម្ម​នានា)
-ត្រៀម​ផើង​ដំណាំ​ដែល​មាន​រង្វង់​មាត់​ធំ ឬ​ធុង​ស្នោ​ក៏បាន​
-ដី​មាន​ជីជាតិ(ដី​លាយ​ល្បាយ​លាមក​សត្វ​ស្ងួត ឬ​ជីកំប៉ុស្ត​)-រៀបចំ​ថ្នាល នៅក្នុង​ធុង​ស្នោ ដែល​មាន​ដី​មាន​ជីជាតិ​ល្អ មាន​លាយ​ល្បាយ​ជី​លាមក​គោ ឬ​ជីកំប៉ុស្ត និង​កម្ទេច​ស្លឹកឈើ​ងាប់ រួច​ស្រោច​ទឹក​ឱ្យ​ជោគ និង​ទុក​ដី​ហោល​ចោល​រយៈពេល​៧​ថ្ងៃ​
-មុន​យក​គ្រាប់​ពូជ​ទៅ​សាប ត្រូវយក​គ្រាប់​ពូជ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌៗ រយៈពេល​២៥​នាទី ដើម្បី​ជួយ​ធ្វើឱ្យ​គ្រាប់​ឆាប់​ដុះ​
-រោយ​គ្រាប់ពូជនៅ​នឹង​ថ្នាល ហើយ​រោយ​ដី​ពី​លើ​ថើៗហើយ​ស្រោច​ទឹក​
-ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ ព្រឹក​ម្តង ល្ងាច​ម្តង​-ត្រូវ​សម្អាត​ស្មៅ​ដែល​ដុះ នៅក្នុង​ថ្នាល​ចេញ
-ក្រោយ​សាប​រយៈពេល ៣ – ៤ អាទិត្យ កូន​ស្ពៃ​មាន​ស្លឹក​ពី ៤ ទៅ ៨ សន្លឹក យើង​អាច​ដក​យក​ទៅ​ស្ទូង​បាន​ហើយ​
– មុនដ​កកូន​ស្ពៃក្តោប​បូកគោ​មក​ដាំ ត្រូវ​ស្រោច​ទឹក​ក្នុង​ថ្នាល​ឱ្យ​ជោគ​រយៈពេល​កន្លះ​ម៉ោង ដើម្បី​ការពារ​កុំ​ឱ្យ​ដាច់​ឫស​
-ចាក់​ដី​ដែល​មាន​លាយ​ជីលា​មក​សត្វ​ស្ងួត ឬ​លាយ​ជីកំប៉ុស្ត ចូល​ក្នុង​ផើង​ដំណាំ ហើយ​ស្រោច​ទឹក​ឱ្យ​ជោគ​-ដក​យក​កូន​ស្ពៃ​បូកគោ​ដែល​ថ្លោសៗ​ល្អ មក​ស្ទូង​ក្នុង​ផើង​ដំណាំ រួច​យក​កំណាត់​ចំបើង​ខ្លីៗ មក​រោយ​គ្រប​តាម​គល់​ដំណាំ ដើម្បី​ការពារ​សំណើម​ដី និង​សម្ពាធ​គ្រាប់​ភ្លៀង​ពេល​មាន​ភ្លៀង​ធ្លាក់​
-ការ​ស្ទូង​កូន​គួរ​ធ្វើឡើង​នៅពេល​ល្ងាច ត្រជាក់ ដើម្បី​កុំឱ្យ​អន់​ដើម​នៅ​ពេល​ត្រូវ​កម្តៅថ្ងៃ​
-ចន្លោះ​ពី​គុម្ព មួយ​ទៅ​គុម្ព​មួយ ត្រូវ​មាន​ប្រវែង​ប្រមាណ ៣​តឹក​
-ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់មួយថ្ងៃ​៣​ដង ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ក្រោយ​ស្ទូង​បាន​រយៈពេល​៣ថ្ងៃ​-បើ​នៅ​រដូវភ្លៀង​ធ្លាក់ ត្រូវ​ក្រោក​ស្រោច​ទឹក​ពី​ព្រលឹម​ឡើង ដើម្បី​លាង​ទឹកភ្លៀង​ចេញ ព្រោះ​ទឹកភ្លៀង​អាច​ធ្វើ​ឱ្យ​កូន​ដំណាំ​រលួយ​
-ត្រូវ​ឧស្សាហ៍​ដក​ស្មៅ ជ្រុំ​ដី​
-ស្ពៃក្តោប​បូកគោ នឹង​ផ្តល់​ផល​ក្រោយ​ស្ទូង ក្នុង​រយៈពេល ៥០ – ១០០ ថ្ងៃ ទៅ​តាម​ប្រភេទ​ពូជ ។​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here