របៀបដាំដុះ​ស្ពៃចង្កឹះ​ក្នុង​ធុង​ស្នោ​

90

+សម្ភារដែលត្រូវមាន
-ធុង​ស្នោ​មួយ ឬ​ច្រើន​តាម​តម្រូវការ​
-គ្រាប់ពូជ (​អា​ចរក​ទិញ​ពី​ហាង​កសិកម្ម ឬ​តាម​ទីផ្សារ​)
-យកគ្រាប់ពូជដាក់ត្រាំទឹក​ក្តៅ​ឧ​ណ្ឌៗ រយៈពេល​២៥​នាទី ដើម្បី​ជួយ​ធ្វើឱ្យ​គ្រាប់​ឆាប់​ដុះ​
-ដីក្រហម ឬ​ដី​ទន្លេ ដី​ផុស​ល្អ ដី​ធូរ មាន​លាយ​ជីកំប៉ុស(បើសិនជា​យក​ដី​បាតទន្លេ​មក​ដាំ​ដុះ ត្រូវ​ហាល​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​)​+វិធីធ្វើ
-ចោះ​បាត​ធុង​ស្នោរ​ត្រូវ ដើម្បីឱ្យ​ទឹក​ហូរ​ចេញ​
-ចាក់ដី​ចូលក្នុង​ធុង​ស្នោរ​ឱ្យ​ពេញ​ល្មម​
-ស្រោច​ទឹក​ឱ្យ​ជោក​ដី​ដែល​យើង​ប្រុង​នឹងដាក់​បណ្តុះ​គ្រាប់ពូជ​ស្ពៃ-ដាក់​រោយ​គ្រាប់ពូជ​រួចរោយ​ដី​លុប​ពីលើ​
-ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​៣​ដង រយៈពេល ២ ទៅ ៣​ថ្ងៃ​ដំបូង រហូត​ស្ពៃ​ដុះ​កូន​
-រក្សាទុក​ផើង​ដំណាំ​ក្នុង​ទីតាំង​មួយ​ដែលមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​
-ស្រោច​ទឹក​ឱ្យបាន​ជាប្រចាំ ២​ដង​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​) តែ​កុំ​ជោក​ពេក ព្រោះ​ដំណាំ​ប្រភេទ​នេះ មិនត្រូវ​ការ​ទឹក​ច្រើនពេក​ទេ​-នៅពេល​ស្ពៃ​ដុះ​កូនតូចៗ បំបែក​កូន​ចេញ​ខ្លះ​
-ប្រមាណ​ជិត​១​ខែ យើង​អាច​ប្រមូល​ផល​បាន​ហើយ​
*ចំពោះ​ការប្រមូល​ផល​ដើម្បី​ទុក​ពូជ គឺ​ត្រូវ​ច្រូត​ដើម​មក​ហាល​រហូត​ស្ងួត បន្ទាប់មក​ហែក​សម្អាត​យក​គ្រាប់ និង​ហាលថ្ងៃ​ឱ្យ​ស្ងួត​រយៈពេល ២ ទៅ ៣​ថ្ងៃ​ទើប​ខ្ចប់​ពូជ​ទុកបានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here