របៀបចំហុយខ្យងឲ្យមានរសជាតិឆ្ងាញ់ និងមានអនាម័យ!

72

+គ្រឿងផ្សំ៖- ខ្យង- រំដេង- គល់ស្លឹកគ្រៃ- ស្លឹកក្រូចសើច- ម្ទេស- ក្រូចឆ្មា- អំបិល+វិធីធ្វើ៖ – យកគល់ស្លឹកគ្រៃ និងមើមរំដេងដំឲ្យទួកបន្តិច។ – យកគល់ស្លឹកគ្រៃ និងមើមរំដេងដែលបានដំរួច និងស្លឹកក្រូចសើច ក្រាលនៅបាតឆ្នាំង។- រៀបខ្យងដាក់ពីលើគល់ស្លឹកគ្រៃ មើមរំដេង និងស្លឹកក្រូចសើចដែលយើងបានរៀបរួចនៅក្នុងឆ្នាំង។
– បុកម្ទេស និងអំបិលឲ្យម៉ត់ រួចហើយយកទៅលាយជាមួយទឹកក្រូចឆ្មា (មួយកូនចានចង្កឹះ) ស្រោចពីលើ ខ្យង ដែលយើងបានរៀបចំនៅក្នុងឆ្នាំង។ – ប្រើភ្លើងតិចៗ ដើម្បីឲ្យខ្យងព្យាយាមស្រូបទឹកក្រូចឆ្មា អំបិល និងម្ទេស ពេលនោះខ្យងនឹងបញ្ចេញចោល នូវរាល់កាកសំណល់ដែល់មិនស្អាត ហើយសាច់ខ្យងស្វិត និងមានអនាម័យល្អ៕

សម្រួលអត្ថបទ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here