មើលឈូកនិងក្រអៅឈូកមិនដូចគ្នាទេ តែអាចញ៉ាំបានដូចគ្នា​!!!

384

ប្រហែលជាបងប្អូនយើងមួយចំនួនមិនធ្លាប់លឺនិងស្គាល់មើមឈូកនោះទេ គេធ្លាប់ស្គាល់តែក្រអៅឈូកប៉ុណ្ណោះ តែពេលនេះសូមនាំយកប្រយោជន៍របស់មើមឈូកសំរាប់សុខភាព។

– វិធីធ្វើ ទឹកមើមឈូក ដើម្បីសុខភាព –
ទឹកមើមឈូក មានការនិយមយ៉ាងខ្លាំងនៅបណា្តប្រទេស
ជាច្រើនព្រោះអាចជួយដល់អ្នក ដែលអស់កម្លាំង រសេះរសោះ
ក្តៅក្នុង ស្ងួតក កែពិស បំបាត់ស្លេស្ម ពង្រឹងប្រពន្ធ័ការពារ ជំនួយក្រពះ ជួយឲ្យគេងលក់ស្រួល បំប៉នឈាម បំប៉នបេះ បំប៉នភ្នែកឲ្យភ្លឺថ្លា បំប៉ន ខួរក្បាល ការពារ ជំងឺមហារីក។

*វិធីធ្វើ៖
–មើមឈូកកន្លះគីឡូ
-ទឹកស្អាត លាងមើមឈូកឲ្យស្អាត រួចហាន់ជាបន្ទះដាក់ចូលឆ្នាំងចាក់ទឹកចូលដាំឲ្យពុះប្រមាណ ២០នាទីរួចស្រង់ មើមឈូកចេញជាការស្រេច។អាចពិសារក្តៅ
ឬ ត្រជាក់ដាក់ ទឹកកក បើចូលចិត្តផ្អែម ថែមទឹកឃ្មុំតាមចំណូលហាមប្រើស្ករដែលធ្វើឲ្យក្តៅ។
ពិសារទឹកមើមឈូកជាមួយទឹកឃ្មុំជាប្រចាំអាចឲ្យអ្នកក្អួតធ្លាក់ឈាមឬធ្លាក់ឈាមដោយឬសដូងបាតបានធូរស្រាល។

តើគេរកមើលឈូកបានដូម្តេច?គេរកមើលដើមឈូកតូចហើយថ្លោស ដែលមានត្រួយតែមួយសន្លឹក ទើបលូកដៃតាមដើមវាលុះត្រាតែប៉ះមើម រួចកាយភក់យ៉ាងប្រុងប្រយ័ត្នទៅតាមជួរមើមរហូតដល់ចុងមើមទើបលើកមើមថ្នមៗ ទើបវាមិនបាក់! យើងអាចហូបមើមឈូកស្ងោរជំនួសបាយបានក្នុងជំនាន់ខ្មែរក្រហម។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here