សុខភាព និងសម្រស់
រូបភាព
ទាំងនេះជាបញ្ហា ៤ប្រភេទ ដែលលោកអ្នកតែងតែជួបប្រទះជាញឹកញាប់ ហើយពេលជួបប្រទះពួកវាម្តងៗ មនុស្សមួយចំនួនមិនបានដឹងពីមូលហេតុពិតប្រាកដនោះទេ ។ ដើម្បីស្រាយចម្ងល់ពីបញ្ហាទាំង៤ សូមអានអត្ថបទខាងក្រោមនេះ៖
១. ហុឹងត្រចៀក
បញ្ហានេះច្រើនកើតឡើងនៅពេលដែលលោកអ្នកស្ថិតនៅក្នុងកន្លែងដែលមានសម្លេងខ្លាំងក្នុងរយៈពេលយូរ ។ ហើយបញ្ហានេះបង្កឡើងដោយសារតែលោកអ្នកកាន់តែចាស់ ឬដោយសារតែលោកអ្នកមានមេរោគនៃជំងឺប្រព័ន្ធប្រសាទ ណាមួយ ។ ពេលរលកសម្លេងត្រូវបានបញ្ចូនពីត្រចៀកទៅកាន់ខួរក្បាល គឺវាត្រូវបានកាត់ផ្តាច់ដោយបញ្ហាទាំង២ ខាងលើ និងធ្វើឲ្យរលកសម្លេងចុះខ្សោយ ឬហឹុងត្រចៀកនេះឯង ។
២. មានសម្លេងផសនៅតាមសន្លាក់ឆ្អឹង
បញ្ហានេះនេះកើតឡើងនៅពេលដែលលោកអ្នកធ្វើចលនា ឬក្រោកឈរឡើង ។ ជាធម្មតាឆ្អឹងសន្លាក់ធ្វើចលនាបានស្រួលដោយវាមានជាតិទឹក ឬជាតិរំអិលគ្រប់គ្រាន់ ។ ក្នុងករណីដែលឆ្អឹងសន្លាក់ខ្វះនូវសារជាតិទាំងនេះ វានឹងធ្វើអោយឆ្អឹងប៉ះគ្នា និងបង្កើតឲ្យមានសម្លេងនេះឡើង ។
៣. តឹងច្រមុះ
បញ្ហានេះកើតឡើងដោយសារច្រមុះរបស់លោកអ្នកត្រូវបានកកស្ទះដោយសារស្លេស្ម ។ បើលោកអ្នកតឹងច្រមុះហើយមានការឈឺចាប់ខ្លាំង សូមប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ។
៤. ត្អើក
បញ្ហានេះកើតឡើងដោយសារតែមានការរំខានផ្លូវដង្ហើម ។ ពេលដែលលោកអ្នករំភើបចិត្តធ្វើឲ្យមានរំញោចប្រព័ន្ធផ្លូវចិត្ត និងប្រព័ន្ធប្រសាទ ហើយការរំញោចនេះបានធ្វើស្ទះទ្រូង កន្រ្តាក់ និងបង្កឲ្យមានបញ្ហាត្អើកនេះឯង ។ បើលោកអ្នកត្អើកក្នុងរយៈពេលយូរ ហើយធ្វើអីក៏មិនបាត់សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យជាបន្ទាន់ ៕