ពងមាន់ក្រឡុកមីសួចៀន!

171

+ គ្រឿងផ្សំ៖- ស៊ុតមាន់ថ្មីស្រស់ៗ- សរសៃមីសួ- ប៉េងប៉ោះហាន់ជាដុំតូចៗ និងស្លឹកខ្ទឹមហាន់
– ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករ-សបន្តិច និងប្រេងឆា- ម្សៅស៊ុបបន្តិច

+ វិធីធ្វើ៖-គោះស៊ុតមាន់ដាក់ចូលចានគោម ដាក់មីសួចូល ប៉េងប៉ោះហាន់ដុំតូចៗ ស្លឹកខ្ទឹមហាន់ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករ-សបន្តិច ម្សៅស៊ុបបន្តិច និងផ្សំរសជាតិតាមចំណូលចិត្ត រួចវាយ ឬក្រឡុកឱ្យចូលគ្នា។-ដាក់ប្រេងចូលក្នុងខ្ទះទុកឱ្យក្តៅខ្លាំង រួចសឹមចាក់ស៊ុតក្រឡុកហើយនោះចូល ហើយបន្ថយភ្លើង ចៀនប្រមាណជា 2 នាទី ហើយ សឹម ត្រឡប់ខាងលើទៅនៅខាងក្រោមវិញ។-រៀបចំទម្រង់ស៊ុតក្រឡុកចៀនឱ្យមូលស្អាត ចៀនរហូតឆ្អិនទាំង 2 ខាង ចាក់ខ្លាញ់ចេញពីខ្ទះ រួចដួសស៊ុតមាន់ក្រឡុកមីសួចៀនដាក់ចានជាការស្រេច។ដាក់បរិមាណតាមចំនួនអ្នកបរិភោគ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here