សុខភាព និងសម្រស់
រូបភាព
-ប៊ីចេង គឺជាគ្រឿងទេសដ៏ពេញនិយមខ្លាំងបំផុត ដែលបងប្អូនយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ ព្រោះវាអាចជួយឲ្យអាហារកាន់តែមានរស់ជាឆ្ងាញ់ពិសារ។ ក៏ប៉ុន្តែ អ្នកមានធ្លាប់គិតទេ ការប្រើប្រាស់ប៊ឺចេង ច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់សុខភាព?-ក្រុមអ្នកជំនាញបានរកឃើញថា ប៊ឺចេង មានតម្លៃអាហារូបត្ថម្ភសូន្យ មិនដូចបន្លែផ្លែឈើ ត្រី ឬស៊ុតនោះទេ។ ជាពិសេស ចំពោះមនុស្សចាស់ និងកុមារតូចៗមិនគួរប្រើប្រាស់ប៊ឺចេង ច្រើនពេកឡើយ ព្រោះវាមានផ្ទុកសារធាតុ សូដ្យូម ខ្ពស់រហូតដល់ ១,២៥ក្រោម ក្នុងមួយស្លាបព្រាបាយ។ ដូច្នេះ ប្រសិនបើអ្នកទទួលទានលើសកម្រិត អាចបង្កឲ្យមានជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម ជំងឺពុកឆ្អឹង និងរំខានដល់ក្រពះពោះវៀន ថែមទៀត។
-ចំពោះទារកដែលមានអាយុក្រោម ១២ខែ មិនត្រូវបានណែនាំឲ្យបន្ថែមគ្រឿងទេសនេះ ចូលទៅក្នុងរបបអាហាររបស់ពួកគេដែរ សូម្បីតែការប្រើប្រាស់តិចតួច ក៏អាចបណ្តោលឲ្យពួគេហើមពោះ ប្រឈមនឹងជំងឺសរសៃឈាមបេះដូង ពុកឆ្អឹង និងធាត់…។អាស្រ័យហេតុនេះ អ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នបន្តិច ចំពោះការបន្ថែមគ្រឿងទេសផ្សេងៗ ទៅក្នុងរបបអាហារប្រចាំថ្ងៃ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស