ប្រាសាទស្នឹងជាគោកដៅទេសចរណ៍សម្រាប់អ្នកខេត្តបាត់ដំបង !!

36

ប្រាសាទស្នឹងចែកចេញជាពីរគឺប្រាសាទស្នឹងខាងកើត និង ​ប្រាសាទស្នឹងខាងលិច។ ប្រាសាទទាំងពីរនេះស្ថិតនៅក្នុងបរិវេនវត្តស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ចំងាយ ២២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។

ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីឥដ្ឋនៅលើដីទួលមូល មានបណ្តាយប្រវែង៣០ម៉ែត្រ និង ទទឹងប្រវែង២០ម៉ែត្រ។ប្រាសាទនេះមានលក្ខណៈជាចេតីយ៍ចំនួន៣ដាច់ពីគ្នា។ ប្រាសាទនេះមានក្ខណៈប្រហាក់ប្រហែល​គ្នាទីនឹងបណ្តាល​ប្រាសាទ​ដែល​បាន​កសាងនៅសតវត្សទី១២។

នៅពីក្រោយប្រាសាទមានព្រះវិហារមួយទៀតដែលទើបតែកសាងថ្មី។ប្រាសាទស្នឹងខាងលិច​មានទីតាំងជាប់នឹងផ្លូវជាតិលេខ៥៧ (១០) ដែលប្រាសាទនេះធ្វើអំពីថ្មភក់។ប្រាសាទស្ថិតនេះក្នុងបរិវេណវត្តមួយ​នៅភូមិស្នឹង​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ តាមផ្លូវទៅប៉ៃលិន។​ ប្រាសាទស្នឹងមួយទៀត​ដែលនៅជាប់នឹងផ្លូវជាតិ ក្នុងភូមិនេះដែរ​ គេដាក់ឈ្មោះស្នឹង​ (ខាងលិច)។​

លោក​ Cœdès (IC, VII, 42. K. 204) ឲ្យសេចក្ដីសន្និដ្ឋាន​ តាមតួរអក្សរនៃសិលាចារឹកដែលរិចរិលស្ទើរតែអស់ថា​ចារនៅស.វទី១០​។​ នៅក្នុងសៀវភៅលោក​ Aymonier, Le Cambodge II, p. 291. ក៏គ្មានការនិយាយលំអិតអំពីប្រាសាទនេះដែរ។​ ប៉ុន្តែបើពិនិត្យលើក្បាច់ចម្លាក់នៃផ្ដែរអាចប្រហែលសាងនៅចុងស.វទី៩។​

ប្រភព:មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here