ប្រយោជន៍មិនធម្មតាមិនធម្មតារបស់ខ្ទឹមក្រហម

644

ព្យាបាលបញ្ហាមុខ និងអុចខ្មៅ  ជំងឺស្ទះតាមសរសៃឈាម បំបាត់ផ្តាសាយ ហៀរសំបោរ ទម្លាក់ស្លេស្ម!

១/ ព្យាបាលមុខកើតមុន និង ស្នាមខ្មៅ
យកខ្ទឹមក្រហម ៤-៥គ្រាប់ បកសម្បកលាងទឹកស្អាតហាន់ស្តើង ៗ ផ្តិតយកទឹកដែលចេញពី ខ្ទឹម លាប លើមុន ដែលពក ឬស្នាមខ្មៅ ឬបិទ លើតែម្តងក៏បាន មុនចូលគេង ទុកប្រមាណ២០នាទីរួចលាងចេញ ឬមានអ្នកខ្លះទុក្ខព្រឹក នឹងទទួលលទ្ធផលគួរជាទីពេញចិត្ត ជាលំដាប់។

២/ ក្នុងការបំបាត់ផ្តាសាយ និងហៀរសំបោរ
ដំខ្ទឹមក្រហម រុំស្បៃ ដាក់ជិត ដំណេក កុមារ និងដំខ្ទឹមក្រហមដែលបកសំបកលាងស្អាត
ហើយចំនួន១ក្តាប់ដាំទឹក ពុះ ៥នាទី លាយទឹក (ដោយមិនស្រង់យកខ្ទឹមចេញ ) ងូតឲ្យកុមារជារៀងរាល់ថ្ងៃ និង បានធូរស្បើយជាមិនខាន ។

តាមការស្រាវជ្រាវ កុមារ តូចដែលកើតផ្តាសាយ តឹងណែនច្រមុះ ហៀរសំបោរ ហើយព្យាបាល ដោយខ្ទឹមក្រហម បានទទួល លទ្ធផលជាទីគាប់ចិត្ត សាកល្បង មើលបើព្យាបាលនឹង ថ្នាំពេទ្យមិនធូរស្រាល ។

– ខ្ទឹមក្រហមអាចធ្វើឲ្យរាងកាយ កក់ក្តៅ ជំរុញឲ្យពិសារបាយបាន បំប៉នឈាម  បំប៉ន ការចងចាំ  បំប៉នបេះដូង  សម្រួលចលនាឈាមរត់ ប្រឆាំងរ៉ាឌីកាល់សេរី ការពារជំងឺមហារីកមិនឲ្យរាលដាល  បញ្ចុះ សារធាតុខ្លាញ់ក្នងឈាម  ជួយដល់អ្នកជំងឺសម្ពាធឈាមខ្ពស់  អាការៈវិល កើតខ្យល់ជំងឺកកស្ទះតាមសរសៃឈាម កែផ្តាសាយ  តឹងច្រមុះ  ទម្លាក់ស្លេស្ម  រំលាយអាហារ  ទម្លាក់ព្រូន  ការពារការចម្លងរោគ និងរលាក ផ្សេងៗ  បំបាត់រមាស់ ( បុក យកទឹកលាប ) ហើមជាំ  ជួយបង្អាក់ដំណើរនៃពពួកបាក់តេរី  ជួយកែអាការៈក្រោយស្រវឹងស្រា។ល។

រៀបរៀង ដោយ ផ្កាយ និស្ស័យ

ចំណាំៈ ខ្ទឹមក្រហម សម្រាប់ ប្រកបអាហារ បរិភោគ មិនមែនជាឱសថព្យាបាលជំងឺឡើយ។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here