បណ្តូលឈូកបន្ថយសម្ពាធឈាម ជួយពង្រីកសរសៃឈាម សម្រួលដំណើរឈាមរត់ សម្រួលដល់ចលនាបេះដូង បំបាត់ស្ត្រេស គេងមិនលក់

606

ព្យាបាល៖ បន្ថយសម្ពាធឈាម

Image may contain: food

រុក្ខជាតិ៖ បណ្តូលឈូក

Image may contain: foodImage may contain: food

វិធីធ្វើ និងប្រើប្រាស់៖ យកបណ្តូរឈូកចំនួន១២ក្រាម(អាចរកទិញបាននៅហាងលក់ថ្នាំចិន) ទៅឆុងទឹកញ៉ាំបាន ដោយពិសារព្រឹកចំនួនម្តង ហើយល្ងាចចំនួនម្តង។ ពេលទទួលរួច គួរធ្វើការម៉ាស្សាក្បាលបន្ថែម នោះអ្នកនឹងអាចទទួលបានលទ្ធផលកាន់តែប្រសើរ។

No photo description available.Image may contain: foodImage may contain: foodImage may contain: plant

ក្រៅអំពីអត្ថប្រយោជន៍ខាងលើ បងប្អូនដឹងទេថាឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ
ឈូកដុះក្នងបឹងបួរ ត្រពាំង អាចមានអាយុជាច្រើនឆ្នាំ។ ឈូកមានច្រើនប្រភេទ និងពណ៌ដែលនិយមដាំគឺ ស និង ស៊ីជំពូ។
ឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ មិនត្រឹមតែបរិភោគជាចំណីអាហាទេ តែអាចជួយដល់ជំងឺជាច្រើនដែលយើងនឹកស្មានមិនដល់។

ឈូកត្រូវបានជនជាតិចិននិយម និងមានជំនឿរាប់ពាន់ឆ្នាំមកហើយ ចាត់ជាឱសថសួគ៌ ជាពិសេសគឺគ្រាប់ឈូក និងបណ្តូលតែម្តង។ ក្នុងគ្រាប់ឈូកស្រស់ ឬស្ងួត បរិបូណ៌ដោយ Carbohydrate , Proteine , Vit A VitB1 B2B3 B6B9 , Calcium , Phosphorus , Potassium , Sodium , ដែក , សង្កសីជាដើម ។


-គ្រាប់ឈូកមានគុណសម្បត្តិ សម្រាប់បំប៉នកម្លាំង ជាពិសេសអ្នកទើបងើបពីឈឺថ្មីៗ អស់កម្លាំងល្ហិតល្ហៃ ឬសម្រាប់ស្ត្រីមានផ្ទៃពោះ
-រូបមន្តសម្រាប់កាត់បន្ថយសម្ពាធឈាម បន្ថយជាតិខ្លាញ់ក្នុងឈាម បំប៉នគ្រាប់ឈាម បំបាត់ឈឺក្បាល
វិលមុខ គឺយកស្លឹកហាន់ ដាក់ទឹកល្មមលិច ស្ងររ ១០- ១៥ នាទី ពិសារ១ថ្ងៃ ៣ដង។ – ផ្កាឈូកស ស្ងោរយកទឹកពិសា ដើម្បីបំប៉នកម្លាំង និងបំបាត់ញរ័ទ្រូង ..
– គ្រាប់ ជួយបំប៉នសរសៃប្រសាទ ខួរក្បាល


– បណ្តូលគ្រាប់ឈូកឆុងទឹកពិសាបំបាត់ស្ត្រេស គេងមិនលក់
– ជាពិសេសគ្រាប់ឈូក មានប្រសិទ្ធភាពក្នុងការប្រឆាំងរ៉ាឌីកាល់សេរី
– ប្រឆាំងជំងឺមហារីក និងពន្យឺតភាពចាស់


– ជំងឺថ្លើម រលាកថ្លើម ពិសាគ្រាប់ឈូកស្រស់ កុំខ្ចីពេក ១ថ្ងៃ ២០ ទៅ ៣០គ្រាប់ទាំងបណ្តូល
-ជួយបំប៉នស្បែកមិនឲ្យជ្រីវជ្រួញ
– បណ្តូលគ្រាប់ឈូកបរិបូណ៌ដោយសារធាតុ Methycorypalline ជួយពង្រីកសរសៃឈាម សម្រួលដំណើរឈាមរត់ និងសម្រួលដល់ចលនាបេះដូង ផងដែរ ។


-( ឆុងទឹកក្តៅ ញ៉ាំ១ថ្ងៃ ៣ដង )
-បំបាត់អាការៈក្តៅក្នុង បំប៉នសួត បំប៉នថ្លើម បំប៉នតម្រងនោម
– ពិសាគ្រាប់ឈូកកាត់បន្ថយការរលាកពោះវៀន ។ល។


រូបមន្តធ្វើទឹកគ្រាប់ឈូក គុណប្រយោជន៍ បំប៉នកម្លាំង និងសម្រស់ក្មេងជាងវ័យ
គ្រឿងផ្សំ៖គ្រាប់ឈូកចាស់ ឬទុំ ស្ងោរផុយ ១/ ២ ពែង  ស្ករសរ ១/២ ពែង ទឹកឆ្អិន ៣ពែង និងទឹកកក។


វិធីធ្វើ៖
-ស្ងោរគ្រាប់ឈូកចាស់ ឬទុំ រហូតផុយល្អ បេះសំបកចេញឲ្យស្អាត
-ដាក់ទឹកឆ្អិន ដាក់ស្ករ ទឹកកក ចូលម៉ាស៊ីនក្រឡុករហូតហ្មត់ ចាក់ចូលកែវជាការស្រេច។

ចំណាំ ៖ ឈូក ឬគ្រាប់ឈូក ជាអាហារ សម្រាប់បរិភោគ មិនមែនជាឱសថព្យាបាលឡើយ គ្រាន់តែមានគុណសម្បត្តិ ក្នុងការថែទាំជំងឺ និងសុខភាពសម្រស់។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here