បច្ចេកទេសផលិតថ្នាំធម្មជាតិបណ្តេញខ្យងថៃក្រហម

3750

បច្ចេកទេសផលិតថ្នាំបណ្តេញខ្យង (ខ្យងថៃក្រហម)

ជួយចែកគ្នាដឹងផង!

១. ធាតុផ្សំ

-ស្រាស ១លីត្រ
-កំបោរស ២គីឡូក្រាម


-ក្រូចសើច ៤០ផ្លែ
-ទឹកខ្មេះ ១ដប
-មេថ្នាំបណ្តេញសត្វល្អិត ២លីត្រ ( អាចរកទិញបាននៅកន្លែងលក់ជី EM)

-ស្កររងូ ២លីត្រ (កាកស្ករត្នោតរាវៗ)
-ទឹកស្អាត ៥លីត្រ។

២. របៀបធ្វើ

– យកក្រូចសើចចិញ្ច្រាំឲ្យល្អិតដាក់ចូលក្នុងធុង
– យកទឹកស្អាតចាក់ចូលធុង ចាក់ស្រាស ទឹកខ្មេះ កំបោរស ស្កររងូ និងមេថ្នាំ ចូលក្នុងធុងហើយកូរឲ្យសព្វ
– រក្សាទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃឡើងទៅអាចប្រើបាន។

៣. វិធីប្រើ

– យកទឹកថ្នាំ១លីត្រ លាយទឹកធម្មតា ២០០ ទៅ ៥០០លីត្របាញ់ទៅក្នុងស្រែ ១ហិកតា។

ប្រភពអត្ថបទៈ ជីសញ្ញាផែនដីមាស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here