បច្ចេកទេសធ្វើត្រីផ្អាប់សំរាប់ជាចំណីមាន់ សំបូរដោយជាតិសាច់ ដែលធ្វើអោយមាន់ធំធាត់លឿន

292

បច្ចេកទេសធ្វើត្រីផ្អាប់សំរាប់ជាចំណីមាន់ សំបូរដោយជាតិសាច់ ដែលធ្វើអោយមាន់ធំធាត់លឿន។ កាត់ចំណាយឲ្យច្រើន ដើម្បីទទួលបានផលចំណេញច្រើន។ កសិករគួទិញត្រីតូចៗ ឬត្រីប្រហុក នៅរដូវត្រីថោកមកធ្វើត្រីផ្អាប់នេះ។ ត្រីនេះអាចរក្សាទុកបានយូរ គឺពី៦ ទៅ ១០ខែឯណោះ។

វិធីធ្វើត្រីផ្អាប់
សម្ភារ៖ ថង់ប្លាស្ទីក និងធុងជ័រ កូនត្រីតូចៗ ស្ករត្នោត និងកន្ទក់។
បងប្អូនអាចធ្វើត្រីផ្កាប់តាមបរិមាណ ដែលខ្លួនអាចធ្វើបាន តែគួយកសមាមាត្រតាមរូបមន្តខាងក្រោមនេះ។

ដើម្បីបានត្រីផ្អាប់ចំនួន ១០០គ.ក្រ យក ត្រី៥០គ.ក្រ និងស្ករត្នោត: ១០គ.ក្រ មកប្រឡាក់ឲ្យសព្វ រួចរក្សាទុករយៈពេល ១៥នាទី យកត្រីនោះប្រឡាក់ជាមួយកន្ទក់: ៤០គ.ក្រ ឲ្យសព្វល្អ រួចច្រកវាចូលថង់ប្លាស្ទីក ដាក់នៅក្នុងធុងជ័រ ឬពាង បង្ហាប់ត្រីឲ្យណែនល្អ និងត្រូវបញ្ចេញ ខ្យល់កុំអោយមាន ក្នុងថង់ប្លាស្ទីកនោះ រួចចងមាត់ថង់នោះឲ្យតឹងជាការស្រេច។ ត្រូវរក្សាទុកយ៉ាងតិច ២០ថ្ងៃ ទើបអាចយកឲ្យមាន់ស៊ីបាន។

វិធីប្រើប្រាស់វិញ ងាយណាស់ ដោយយើងគ្រាន់តែលាយជាមួយ ចំណីអាចរកបានដទៃទៀត រួចឲ្យមាន់ស៊ី ជាការស្រេច។

សូមរំលឹកថា ត្រូវបញ្ចេញខ្យល់ក្នុងថង់ប្លាស្ទឹកអោយបានត្រឹមត្រូវ បើមិនដូច្នេះទេ ត្រីផ្អាប់នឹងខូចគុណភាព។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here