បច្ចេកទេសដាំស្វាយឱ្យឆាប់ផ្លែ

283

កសិករច្រើននិយមដាំស្វាយដោយកូនដែលបំបៅដោយមែក ព្រោះអាចដុះលូតលាស់លឿន និងឆាប់ឱ្យផ្លែ ប៉ុន្តែក៏មានកសិករខ្លះដាំដោយគ្រាប់បានទទួលផលល្អដែរ។
កសិករទាំងឡាយគួរតែសាកល្បងតាមវិធីងាយៗខាងក្រោម ៖


១. ការជ្រើសរើសគ្រាប់ពូជ និងការរៀបចំពូជដាំ
-រើសស្វាយដែលរលោងថ្លាគ្មានជ័រខ្មៅហ៊ុមព័ទ្ធ
-រើសគ្រាប់ពីផ្លែដែលទុំដើម (មិនយកផ្លែបន្ទុំ)
-ចិតសំបកគ្រាប់ចេញដោយមិនឱ្យដោយសាច់គ្រាប់។

២. ការរៀបចំរណ្តៅដាំ
ការរៀបចំរណ្តៅដាំ មានពីរប្រភេទ:

ទី១៖ ដាំនៅភូមិ:
-ជីករណ្តៅជារាងបួនជ្រុង ទំហំ ៧ តឹក ទៅ ១ ម៉ែត្រ និងជំរៅ ៥ តឹក ឬ ៨ តឹក
-ដាក់ជីធម្មជាតិ ស្លឹកឈើ សំរាមឱ្យពេញ

-គ្រាប់ទាំងសំបក ទុកឱ្យរលួយ
-កើបដីបាតស្រះដាក់ពីលើ ទើបយកគ្រាប់ដែលបកសំបកហើយមកដាំ ។

ទី២៖ដាំតាមភ្លឺស្រែ
-លើកដីជាពំនូកៗ កំពស់ប្រហែលពី ៨ តឹក ដល់ ១ ម៉ែត្រ ៣ តឹក
-តាមពំនូកនីមួយៗ លុងជារណ្តៅតូចៗ ដែលមានអង្កត់ផ្ចិតពី ៤ ទៅ ៦ តឹក និងជំរៅ ៥ តឹក

-ដាក់ជីធម្មជាតិដែលពុកផុយ ឱ្យពេញ រួចយកគ្រាប់មកដាំ ។
-សរុបមក បទពិសោធន៍ដាំស្វាយរបស់លោកពូគឺ :

ការដាំតាមរបៀបនេះ ធ្វើឱ្យស្វាយដុះលូតលាស់ល្អ អត្រាគង់វង្សខ្ពស់ មានផ្លែច្រើន ហើយឆាប់ផ្លែតែរយៈពេល ៣ ឆ្នាំអាចទទួលបានផល ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here