បច្ចេកទេសដាំឈូកយកគ្រាប់

689

 

* ប្រភេទពូជ៖ ជ្រើសរើស​ប្រភេទ​ពូជ​ឈូក​បាយ ព្រោះ​ពូជ​នេះ​បាន​ផល​ច្រើន និង​មាន​គ្រាប់​ណែន​ជាង​ពូជ​ឈូក​បេង​ដែល​មាន​ផ្កា​ពណ៌​ ដែលមាន​រយៈពេល​ដាំ ៦​ខែ​។

* ការរៀបចំដី៖

– ​ជ្រើស​រើស​យក​ស្រែ​ប្រភេទ​ដី​បាត​ភូមិ ព្រោះ​វា​ជា​ដី​សម្បូរ​ជីជាតិ

– មុន​ពេល​ដាំ​ត្រូវ​ភ្ជួរ​ដី ១ ទៅ ២​ដង ដើម្បី​កម្ចាត់​ស្មៅ បន្ទាប់​មក ពេល​ភ្ជួរ​រួច​ហើយ ទុក​ដី​រយៈពេល ៣ ទៅ ៧​ថ្ងៃ​ទើប​ភ្ជួរ​លើក​ទី​២ និង​រាស់​ដី​ឲ្យ​រាប​ស្មើ​ជា​ការ​ស្រេច។

– ក្រោយ​ពី​រៀបចំ​ដី​រួច ចាំបាច់​ត្រូវ​បញ្ចូល​ទឹក​ក្នុង​ស្រែ ដើម្បី​ឲ្យ​ងាប់​ស្មៅ ហើយ​បន្ទាប់​មក​ទៀត ជ្រើស​រើស​កូន​ឈូក​ណា​ដែល​ថ្លោស​ល្អ មិន​យក​កូន​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក មក​ដាំ​លើ​ដី​ដែល​បាន​រៀបចំ​នោះ ចន្លោះពីគ្នា៣តឹក។

* ការថែទាំ៖

– ក្រោយ​ឈូក​ដាំ​បាន​រយៈពេល ៧ ទៅ ១៥​ថ្ងៃ វា​ចាប់​ផ្ដើម​ដុះ​សន្លឹក​ហើយ ត្រូវ​ចាប់​ផ្តើម​ដើរ​ដក​ស្មៅ ដើម្បី​ឲ្យ​ឈូក​ដុះ​លូតលាស់​លឿន។

– ក្នុង​អំឡុង​ពេល​នេះ ចាំបាច់​ត្រូវ​រក្សា​ទឹក​ក្នុង​ស្រែ​មិន​ឲ្យ​លើស​ពី ១​ម៉ែត្រ​នោះ​ឡើយ ដើម្បី​ការពារ​សត្វ​ចង្រៃ​ស៊ី​ស្លឹក ឬ​ដើម​ឈូកដែលយើងត្រូវបាញ់ថ្នាំកំចាត់វា និងការដាក់ជី

– ដំណាំឈូកមានសត្វ​ចង្រៃ​បំផ្លាញមួយចំនួនដូចជា សត្វ​ក្រា​វា​មូល​កករ​ឈូក អត់​បាន​ផល ពេល​ខ្លះ​ទៅ​មាន​ដង្កូវ​វា​គ្រាប់ ខ្យង​ក៏​មក​ស៊ី​ទៀត ចឹង​វា​ប្រឈម​ច្រើន តែ​ខែ​វស្សា​វា​មិន​សូវ​ប្រឈម តែ​បើ​ខែ​ប្រាំង​វិញ​វា​សម្បូរ​ជាង។

– ទោះ​ជា​ឈូក​មាន​អាយុ​រហូត ៦​ខែ ប៉ុន្តែ​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៣​ខែ ឈូក​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ។

អត្ថបទដកស្រង់៖ វិទ្យុអាស៊ីសេរី

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here