បច្ចេកទេសចិញ្ចឹមសត្វក្រួច និងការផ្សំចំណីដោយខ្លួនឯង

699

*ការរៀបចំចំណីក្រួច
-អាចប្រើប្រាស់ចំណីសម្រាប់កូនមាន់ ឬចំណីមាន់ធំធម្មតាដើម្បីផ្ដល់ឱ្យក្រួច ដោយប្រើគ្រឿងដាក់ចំណីកូនមាន់សម្រាប់ដាក់ចំណីឱ្យវាស៊ី


-ចំពោះគ្រឿងសម្រាប់ដាក់ទឹក អាចប្រើប្រដាប់ដាក់ទឹកឱ្យកូនមាន់ តែត្រូវលាងសំអាតរាល់ថ្ងៃ និងដាក់បន្ថែមទឹកថ្មីឱ្យបានគ្រប់គ្រាន់ជាប់ជាប្រចាំ។ ត្រូវចងចាំថាសម្រាប់ទឹកផឹករបស់វា ត្រូវប្រើទឹកស្អាតជានិច្ច បើប្រើទឹកអណ្ដូងសូមដងមករក្សាទុកក្នុងអ្វីមួយ ហើយដាក់ចំហរ ឱ្យបានមួយថ្ងៃ មុនយកឱ្យក្រួចផឹក។
-លាយកន្ទក់ម៉ត់លេខមួយ15% ឬប្រើពោតក្រហម 10% មកលាយបន្ថែមជាមួយចំណីមាន់ទិញមកស្រាប់។ កន្ទក់ជួយបង្កើនសាច់ឱ្យវាឆាប់ធាត់ ពោតជួយបង្កើនការលូតលាស់។


-ក្នុងមួយថ្ងៃត្រូវដាក់ចំណីឱ្យវាស៊ីចំនួនបីដង។ ពេលនៅតូច និងបន្ថយមកនៅត្រឹមពីរដងពេលវាអាយុបានចំនួន ២០ថ្ងៃ។
-ក្រួចមួយក្បាលអាយុ ៥សប្ដាហ៍ ស៊ីចំណីអស់ប្រមាណជា ៥០០ក្រាម
-ក្រួចអាយុ៦ខែ ស៊ីចំណីប្រហែលជា ៣០ ទៅ ៣៥ ក្រាមក្នុងមួយថ្ងៃ។


-ដើម្បីឱ្យក្រួចពងបានចំនួន១២ ពង ត្រូវផ្ដល់ចំណីឱ្យវាចំនួន ៤០០ក្រាម
-ក្រួចញីមានអាយុ ៦សប្ដាហ៍មានទម្ងន់ចំនួន ១៧៥ ទៅ ២០០ ក្រាម ឯក្រួចឈ្មោលវិញមានទម្ងន់តែ ១២៥ ទៅ ១៥០ក្រាមតែប៉ុណ្ណោះ ។

*រូបមន្ដធ្វើចំណីក្រួចដោយខ្លួនឯង
ពេលក្រួចញាស់រហូតដល់២១ថ្ងៃ ៖
-ពោតក្រហម ២៧
-សណ្ដែកសៀង ៨ ជំនួសដោយម្សៅដំឡូងបត្រាវ ថោកជាង


-កន្ទក់ធុនល្អ ៨
– ពោតសាឡី ១៥ ជំនួសដោយចុងអង្ករទាំងស្រុងបាន
– ម្សៅត្រីស្ងួត ១០
-ព្រីម៉ិច ២.៥

– ម្សៅសំបកងាវ
-លាយចំណីមាន់កូន ២៧.៥% ។
ចាប់ពីអាយុ៤ទៅ៦សប្ដាហ៍ ៖
– ពោតក្រហម ៣១


-សណ្ដែកសៀង
-កន្ទក់ធុនល្អ ៨
– ពោតសាឡី ១៤ ជំនួសដោយចុងអង្ករបាន
– ម្សៅត្រីស្ងួត ១០

– ព្រីម៉ិច ២.៥
– ម្សៅសំបកងាវ ៥
-លាយចំណីមាន់ធំ ២៧.៥ ។


សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here