បច្ចេកទេសចិញ្ចឹមត្រីជាមួយខ្យង មានប្រសិទ្ធភាពខ្ពស់ អាចរកប្រាក់ចំណូលបានច្រើន!

314

ការចិញ្ចឹមត្រីជាមួយខ្យងអាចរកប្រាក់ចំណូលបានច្រើន ព្រោះប្រមូលផលម្តងៗបាន២មុខ ហើយត្រីពុំសូវមានជំងឺ និងលូតលាស់លឿនជាងចិញ្ចឹម ត្រីតែឯង។ កសិករអាចសាកល្បងបទពិសោធន៍ចិញ្ចឹមត្រីជាមួយខ្យងនេះ ដើម្បីបង្កើនប្រាក់ចំណូល។

Image may contain: 1 person, outdoor, water and natureImage may contain: plant, food and outdoorបច្ចេកទេសចិញ្ចឹមមានដូចខាងក្រោម៖
១–ការរៀបចំស្រះដាក់កូនត្រី
-ទំហំស្រះ ១០ x ១២ x ០,៥ម៉ែត្រ

Image may contain: outdoor, water and nature-បាចកំបោរសចំនួន ១៥ គីឡូក្រាម
-ដាក់ទន្ទ្រានខែត្រចំនួន ៤ បាច់ធំៗ

Image may contain: plant, outdoor, water and nature

Image may contain: plant and food-លាមកគោស្រស់ ៤ថង់ ស្មើ ៤០ គីឡូក្រាម។
-ក្រោយរយៈពេល ១៥ថ្ងៃ សង្កេតឃើញមានសត្វប្លង់តុងកើតឡើង ត្រូវព្រលែងកូនត្រីចូលដើម្បីចិញ្ចឹម។

Image may contain: plant, outdoor, nature and waterImage may contain: plant, outdoor and water

២–របៀបដាក់ខ្យងចិញ្ចឹម៖ ក្រោយពេលកូនត្រីដែលបានដាក់ចិញ្ចឹមមានទំហំ ១៥សង្ទីម៉ែត្រ ឬ ៤៥ថ្ងៃ ចាប់ផ្តើមព្រលែងខ្យង ១បង្គីចូល ធ្វើដូចនេះដើម្បីជួយឲ្យការលូតលាស់របស់ត្រី និងខ្យងបានល្អព្រមគ្នា។ ក្រោយពីដាក់ខ្យង ត្រូវបន្ថែមនូវចំណីគ្រប់មុខដើម្បីជំរុញដល់ការលូតលាស់។ ត្រូវដាំដំណាំដូចជា ត្រកួនបណ្តែតលើទឹក ដោតដើមទន្ទ្រានខែត្រសំរាប់ឲ្យខ្យងពងកូន។

Image may contain: outdoor

៣–ការប្រមូលផល៖ សំរាប់សត្វខ្យងក្រោយរយៈពេល ៦ខែ អាចប្រមូលផលបានដែលមានបរិមាណរហូតដល់ ៩០គីឡូក្រាម។ ចំពោះត្រី នៅពេលមានអាយុ ៧ខែ អាចប្រមូលផលបានដែលមានប្រមាណរហូតដល់ ៩០គីឡូក្រាម។

Image may contain: outdoor and nature
៤–សរុបបច្ចេកទេស
-រៀបចំស្រះដោយធ្វើការដាក់រុក្ខជាតិ និងលាមកសត្វដើម្បីបង្កើនប្លង់តុង (ចំណីត្រី)
-ដាក់កូនត្រីចូលទៅក្នុងស្រះឲ្យបានអាយុ ៤៥ថ្ងៃ គាត់ចាប់ផ្តើមព្រលែងខ្យងចូលទៅក្នុងស្រះ

No photo description available.

-ដាក់ចំណីបន្ថែម និងចំរុះចូលទៅក្នុងស្រះ ដើម្បីឲ្យត្រី និងខ្យងស៊ី
-ដាក់ត្រកួន និងទន្ទ្រានខែត្របណ្តែតទឹកប្រមាណ ២៥ភាគរយ ដើម្បីឲ្យខ្យងពងកូន
-ឧស្សាហ៍ពិនិត្យមើលទឹកស្រះ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពត្រី និងខ្យង។

Image may contain: plant, outdoor, nature and waterImage may contain: plant, outdoor and foodImage may contain: outdoor

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here