បង្គាចំហុយមីសួ

226

ជាធម្មតាមីសួត្រូវបាន​គេ​យក​ទៅ​ធ្វើ​មុខ​ម្ហូបផ្សេងៗ​ ដូច​ជា​ឆា, ស្ងោរ ឬ ក៏​ដាក់​ជាមួយស៊ុប​ ប៉ុន្តែតែ​ពេល​នេះ​​យើង​ខ្ញុំ​សូម​ណែ​នាំវិធី​ថ្មី​មួយ​បែប​ទៀត គឺបង្គា​ចំហុយ​​ជាមួយ​មីសួ។ ជា​ពិសេស​នោះ​នៅ​ពេល​ដែល​ប្រិយមិត្ត​ យកម្ហូប​មួយ​មុខ​នេះ​ជ្រក់​លក់​ជាមួយ​ទឹក​ត្រី​បុក គឺ​រឹត​តែ​មាន​រស់​ជាតិ​ឆ្ងាញ់។

គ្រឿងផ្សំ៖

-បង្គាស្រស់២០០ក្រាម

-មីសួ៥០ក្រាម

-ខ្ទឹមស៥ទៅ៦កម្ពឹស

ក្រូច​ឆ្មាមួយឬពីរ​ចំណិត-

-ម្ទេសខ្ចីនិងទុំ២ឬ៣ផ្លែ

-ប្រេង​សា​ឡាដ៤ស្លាបព្រាបាយ

-ប៊ី​ចេង១ស្លាបព្រាកាហ្វេ

-ស្លឹកជី​វ៉ាន់​ស៊ុយ​

-អំបិល២ស្លាបព្រាកាហ្វេ

-ស្ករស២ស្លាបព្រាកាហ្វេ

-ទឹកត្រី៣ស្លាបព្រាកាហ្វេ​

វិធីធ្វើ៖

1-ជា​ដំបូង​អ្នក​ត្រូធ្វើទឹកសម្រាប់ជំនួយ​រស​ជាតិ​ជា​មុន​សិន​ចំណែក​វិធី​ធ្វើ​នោះ​គឺ​អ្នក​គួរ​តែ​ប្រើ​ប្រេងសា​ឡាដចំនួន ​៤ ស្លាព្រាបាយ​ បន្ទាប់មក​អ្នក​​គួរ​បន្ថែមអំបិល​មួយ​ស្លាព្រា​កាហ្វេ​ព្រាខ្ទឹមស​ចិញ្ច្រាំព្រមទាំង​ប៊ី​ចេង​កន្លះស្លា​ព្រាកាហ្វេ ជាបន្ត​គួរ​តែ​បន្ថែមស្លឹកជី​វ៉ាន់​ស៊ុយ​ដែល​បាន​ហាន់​រួច​ ព្រម​ទាំងក្រូច​ឆ្មាមួយ ឬពីរ​ចំណិតចូល​ បន្ទាប់​មក​កូ​រ​វា​ឲ្យ​ចូល​ជាតិ​បាន​ល្អ​ភ្លក់​មើល​វា​រស​ជាតិ​របស់​វា​គឺ​រាង​ភ្លែម​ៗ​បន្តិច។

2-មីសួត្រូរ​ត្រាំ​ទឹកឲ្យ​រាង​ទន់​បន្ទិចបន្ទាប់​មក​កាត់​វា​ឲ្យ​ខ្លីៗ​ ប្រវែងមួយ​តឹក បន្ទាប់មក​យក​ទៅ​ក្រាល​លើ​ចាន​រាប​មួយ​។

3-បង្គា​ត្រូវពុះ​វា​ពី​ខ្នង​មក ​ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ដាច់​ពី​គ្នា​នោះ​ទេ បន្ទាប់​មក​លាង​ទឹក​ឲ្យ​ស្អាតបន្ទាប់​មក​យក​ទៅ​ក្រាល​ពី​លើ​មី​សួ​ តែ​ត្រូវលា​យកសាច់​កណ្តាល​មកក្រៅ​មើល​ទៅ​ឃើញ​ធំដំ​ណាក់កាល​បន្ត​មក​ទៀត​អ្នក​គួរយក​ទឹក​ជំ​នួយ​រស​ជាតិ​មកស្រោច ​និង​​លាប​ពី​លើ​បង្គា​ឲ្យ​សព្វ​បន្ទាប់​មក​យក​ទៅ​ចំហុយ​រង​ចាំ​រយះពេល​ ៥ ​នាទីរហូត​ដល់បង្គាឡើង​ពណ៌​រាង​ក្រហម។

របៀបធ្វើ​ទឹកត្រីបុក

-ដើម្បី​ធ្វើ​ទឹក​ត្រី​បុក​ជា​​ដំ​បូង​ អ្នក​ត្រូវ​បុក​ម្ទេសឲ្យ​ម៉ត់ជា​មុន​សិន​។បន្ទាប់​មកទៀត​អ្នក​គួរ​​តែ​ចិញ្ច្រាំ​ខ្ទឹម​ស​ឲ្យម៉ត់​ចំនួន ​២ ទៅ​ ៣ ​កំពឹស។

-ប្រើទឹកត្រីចំនួន ៣ ស្លាព្រាបាយចាក់​ចូល​ក្នុង​កូន​ចាន​មួយ​ បន្ទាប់​មកបន្ថែមម្ទេសទាំងខ្ទឹម​ចិញ្ច្រាំចូល បន្ទាប់មក​បន្ថែម​អំបិល​មួយ​ស្លា​ព្រាកាហ្វេ ស្ករស ២ ស្លាព្រាកាហ្វេ ប៊ី​ចេង​កន្លះ​ស្លា​ព្រាកាហ្វេ​ចូល កូរ​ឲ្យ​ចូល​ជាតិ​​គ្នា​ជាការ​​ស្រេច៕

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here