បងប្អូនស្គាល់រុក្ខជាតិនេះទេ..? ក្រៅពីធ្វើបន្លែបាន នៅមានប្រយោជន៍ច្រើនទៀតសម្រាប់ធ្វើជាឱសថព្យាបាលបានច្រើនមុខ…!!

1027

ឈ្មោះខ្មែរ៖ ម្តេងព្រៃឬខ្ទឺត(អ្នកខ្លះហៅផ្សេង)
ឈ្មោះឡាតាំង៖ Zingiber zerumbet (L.) Smith
ឈ្មោះអំបូរ៖ ZINGIBERACEAE
ផ្នែកប្រើប្រាស់៖ មើម ។

កបនឹងជម្ងឺ៖ បង្កើនទឹកដោះ រាកមួល បណ្ដេញខ្យល់ បញ្ចុះនោម ហើម គ្រុនក្ដៅ ក្អក ជ្រាំងអណ្ដាត ទឹកនោមផ្អែម ពុលត្រី អាហារមិនរលាយ ចុកពោះ ហើមពោះ ឫសដូងបាត ល្ហិតល្ហៃ វិលមុខ បាយមិនឆ្ងាញ់ លើសឈាម បំពោកលើកន្លែងថ្លោះគ្រេច។
កំរិតប្រើ៖ 20g-30g ស្ងោរផឹកក្នុង១ថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here