ទំពារស្ករកៅស៊ូមិនមែនជាមធ្យោបាយល្អសំរាប់ខ្យល់ដង្ហើមល្អទេ!

89

អ្នក​ប្រហែល​ជឿថា ការ​ទំពា​រស្ករ​កៅស៊ូ​នឹង​ផ្តល់ឲ្យ​អ្នក​នូវ​ខ្យល់​ដង្ហើម​ល្អ និង​ជួយ​ការពារ​ធ្មេញ​កុំឲ្យ​ពុកផុយ​។ ប៉ុន្តែ​បើ​យោងតាម​ការសិក្សា​ផ្សេងៗ​គ្នា ជាច្រើន​ឲ្យដឹងថា វា​មិនមែន​ដូច្នេះ​នោះទេ​។ ស្ករ​ដែល​អ្នក​ទំពារ វា​បែរជា​ជួយ​ឲ្យ​បាក់តេរី​នៅក្នុង​មាត់​រីកលូតលាស់ និង​រីក​រាលដាល​កាន់តែខ្លាំង​។ បើទោះបី​អ្នក​ជ្រើសរើស​យក​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ ក៏ដោយ ក៏​មិនអាច​បំបាត់​ក្លិនមិនល្អបានដែរ​។ 

​ដំណោះស្រាយ​ដ៏​ល្អ  មានតែ​ការថែរក្សា សុខភាព​មាត់​ធ្មេញ និង​សម្អាត​ធ្មេញ​ឲ្យបានស្អាតជាប្រចាំ​នោះទេ​។ ពាក់ព័ន្ធ​នឹង​ខ្យល់​ដង្ហើម​មិនល្អ បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន ហេតុដូចនេះ បើ​ទោះ​អ្នកមាន​សុខភាព​មាត់​ធ្មេញ​ល្អ យ៉ាង​ណាក៏ដោយ ក៏​មិន​អាចធ្វើឲ្យ​ខ្យល់​ដង្ហើម​ល្អ​បានដែរ លុះត្រា​ស្វែងរក​ដំណោះស្រាយ​ពី​បញ្ហា​នីមួយៗ​ដែល​កើតឡើង ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here