ទឹកស្លឹកល្ហុងជាឱសថធម្មជាតិ ដែលល្អចំពោះរាងកាយ និងថាមពលរបស់អ្នក

893

យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាអំពីអត្ថប្រយោជន៍មួយចំនួនរបស់ស្លឹកល្ហុងចំពោះរាងកាយ និងថាមពលរបស់យើងម្នាក់ៗ ក្រោយពីធ្វើការបរិភោគវារួចហើយ។

១.អត្ថប្រយោជន៍នៃទឹកស្លឹកល្ហុង៖ ជួយដល់មុខងារផលិតគ្រាប់ឈាម, ជួយដល់មុខងារថ្លើម បង្កើនកម្រិតថាមពល, ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ, ព្យាបាលបញ្ហាហើមរលាក បង្កើនមុខងាររបស់បេះដូង, ធ្វើឲ្យឈាមរដូវដើរទៀងទាត់, បញ្ចុះជាតិស្ករក្នុងឈាម, ពង្រឹងប្រព័ន្ធភាពស៊ាំ, ការពារមហាររីក, បង្កើនសុខភាពស្បែក និងជួយប្រឆាំងនឹងការបង្ករោគ។

២.វិធីធ្វើទឹកស្លឹកល្ហុង៖

-បេះយកស្លឹកល្ហុងច្រើនសន្លឹក និងយកដាក់ក្នុងឆ្នាំងដោយលាយជាមួយនឹងទឹក ២លីត្រ

-ដាំទឹកនោះឲ្យពុះ និងកូរវាឲ្យសព្វល្អ

-បន្ទាប់មកចម្រោះយកទឹក និងទុកក្នុងកែវ

-ត្រូវរក្សាទឹកល្ហុងនោះក្នុងទូរទឹកកក មុននឹងយកទៅផឹក
-ផឹក ២ ទៅ ៣ស្លាបព្រាបាយ មួយថ្ងៃអាចផឹក ២ ទៅ ៣ដង​ ហើយបន្តផឹកឲ្យបាន ៥ ទៅ ៦ថ្ងៃ ដើម្បីទទួលបានលទ្ធផល៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here