ទឹកម្រះ​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម សូមចុចមើលពីវិធីធ្វើ …!!

345

+វិធីធ្វើទឹកម្រះ៖

-រក​ម្រះ​ស្រស់​មួយ​ផ្លែ និង​ក្រូច​ឆ្មា​មួយចំណិត អាចដាក់​ម្សៅ​រមៀត​បន្តិចក៏បាន។

-លាង​ផ្លែ​ម្រះ​ឲ្យ​ស្អាត កោស​យក​គ្រាប់​ចេញ និង​ចិត​សំបក​ក្រៅ​បន្តិចចេញ។

– ចិត​ម្រះ​ជា​ចំណិត​តូចៗ រួច​រោយ​អំបិលបន្តិច និង​ម្សៅ​រមៀត​ពី​លើ។ រក្សា​ទុក​ចោល​មួយ​ស្របក់ បន្ទាប់​មក​ច្របាច់​យក​ជាតិ​ល្វីង​ចេញ។

-ក្រោយ​ពី​ច្របាច់​អស់​ជាតិ​ទឹក​​ហើយ យក​ម្រះ​ទាំង​អស់​ទៅ​ក្រឡុក​នៅ​ក្នុង​ម៉ាស៊ីន​កិន​ទឹក​ផ្លែឈើ​ដោយ​លាយ​ជាមួយ​ទឹក​បន្តិច​តាម​ចំណង់​ចំណូល​ចិត្ត។

-អាច​ត្រង​យក​កាក​ចេញ​ប្រសិន​បើ​អ្នក​គិត​ថា​ពិបាក​ពិសារ បន្ទាប់​មក​ច្របាច់​ក្រូច​ឆ្មារ​ដាក់ ដើម្បី​ឲ្យ​មាន​រសជាតិ​មុត​ងាយ​ស្រួលពិសារ។

+ទឹក​ម្រះ​មិន​មែន​ជា​ភេសជ្ជ​ដែល​មាន​ឱជារស​ឆ្ងាញ់​នោះ​ទេ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ច្រើន​លើស​លប់ ជា​ពិសេស​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​តែ​ម្ដង។ ទោះ​បែបនេះ​​ក្ដី អ្នក​មិន​គួរ​ទទួល​ទាន​ម្រះ​លើស​ពី២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈឺ​ពោះ មិន​ស្រួល​ក្នុង​ខ្លួន​ជា​ដើមពីភាពល្វីងរបស់វា៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here