ទឹកត្រសក់មានប្រយោជន៍ដល់សុខភាពខ្លាំង

165

១- ជួយរាងកាយមានជាតិទឹកគ្រប់គ្រាន់៖ពេលខ្លួនយើងមានជាតិទឹកគ្រប់គ្រាន់ យើងអាចរក្សាកម្ដៅ (សីតុណ្ហភាព) ក្នុងខ្លួនឲ្យមានតុល្យភាព ប្រព័ន្ធសរសៃឈាមបេះដូងមានសុខភាពល្អ និងសម្អាតជាតិពុលក្នុងខ្លួន។ មិនតែប៉ុណ្ណោះ សរីរាង្គគ្រឿងក្នុងយើង អាចបំពេញមុខងារបានយ៉ាងល្អពេញមួយថ្ងៃ។

២- មានវីតាមីន និងរ៉ែសំខាន់ៗ៖ទោះទឹកសំខាន់ចំពោះរាងកាយយើងខ្លាំងក៏ដោយ តែទឹកអត់មានវីតាមីនទេ។ ដើម្បីឲ្យមានវីតាមីន និងរ៉ែសំខាន់ៗច្រើន យើងអាចញ៉ាំទឹកត្រសក់បាន។ បើលាយជាមួយផ្លែឈើផ្សេងៗ ទឹកត្រសក់អាចជាប្រភពអង់ទីអុកស៊ីដង់ (ជាសារធាតុប្រឆាំងនឹងភាពចាស់ ប្រឆាំងរោគមហារីក ប្រឆាំងសាធាតុបំផ្លាញរាងកាយផ្សេងៗ) ដ៏ល្អ។៣- រក្សាសម្ពាធឈាមល្អ៖ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ឬតម្រងនោម សុទ្ធតែជាប្រភេទជំងឺបំផ្លាញយើងទាំងអស់។ ការពារកុំឲ្យកើតជំងឺទាំងនេះ រក្សាសម្ពាធឈាមឲ្យមានតុល្យភាព ជារឿងសំខាន់បំផុត។ ហើយវិធីមួយក្នុងចំណោមវិធីជាច្រើនដើម្បីបញ្ចុះសម្ពាធឈាម គឺផឹកទឹកត្រសក់។ នេះក៏ដោយសារបន្លែមិនមានផ្ទុកជាតិសូដ្យូម (ជាតិប្រៃ/អំបិល)។
៤- បង្អន់រឿងឃ្លាន៖បើឃ្លានផ្ដេសផ្ដាសទាំងមិនទាន់ដល់ម៉ោងបាយផង សាកផឹកទឹកត្រសក់សិន។ វាអាចជួយទប់ការឃ្លានបានមួយរយៈ។ ញ៉ាំបាយ ឬរបស់ផ្ដេសផ្ដាសគ្មានពេលវេលា នឹងធ្វើឲ្យយើងឡើងគីឡូ។

៥- ជួយស្បែក៖ចង់បានស្បែកកាន់តែល្អប្រសើរ ទឹកត្រសក់ក៏ជាជម្រើសដ៏ល្អឥតខ្ចោះដែរ។ ជាតិស៊ីលីកា (silica) នៅក្នុងត្រសក់ ធ្វើឲ្យស្បែកទន់រលោង។ សាច់ត្រសក់វិញ ក៏ជាភ្នាក់ងារជួយកុំឲ្យស្បែករមាស់ ឬរំខាន ដោយសារមុនដែរ។

៦- ជួយសាច់ដុំ៖ជាតិស៊ីលីកាក្នុងត្រសក់ មិនគ្រាន់តែជួយស្បែកល្អស្អាតប៉ុណ្ណោះទេ ក៏ជួយដល់ជាលិកាសាច់ដុំ យើងផងដែរ។ ផឹកទឹកត្រសក់មួយកែវក្នុងមួយថ្ងៃ ជួយដល់សាច់ដុំ និងសុខភាពជាទូទៅរបស់យើង។

៧- មានធាតុអង់ទីអុកស៊ីដង់៖សម្បូរដោយអង់ទីអុកស៊ីដង់ (ប្រឆាំងនឹងភាពចាស់ រោគមហារីក និងសាធាតុបំផ្លាញរាងកាយផ្សេងៗ) ត្រសក់អាចជួយរាងកាយយើងប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កទុក្ខទោសដល់រាងកាយ។ ឥទ្ធិពលជួយឲ្យមានជាតិទឹកគ្រប់គ្រាន់របស់វា ក៏អាចជួយសម្អាតជាតិពុលកកចាល់ក្នុងរាងកាយយើងផងដែរ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here