ទម្លាប់ដែលអាចធ្វើឲ្យខូចភ្នែក!

402

ចាប់ពីអ្នកក្រោករហូតដល់ អ្នកចូលគេងទៅវិញ។ ដូចនេះ ភ្នែកគឺជាសរីរាង្គមួយដែលយើងត្រូវថែទាំជាទីបំផុត។ មានទម្លាប់ជាច្រើនដែលយើងអាចនឹងមិនបានគិត ហើយវាប៉ះពាល់ដល់ ភ្នែករបស់អ្នកទៅថ្ងៃក្រោយ។ -គេងដោយមិនដោះ contact lense ចេញ៖ការគេងដោយមិនបានដោះ Contact lense ចេញ អាចធ្វើអោយភ្នែក របស់អ្នក កើតនូវការរលាក 10 ទៅ 15 ដងលើស ពី អ្នកដែលប្រើប្រាស់តែពេលថ្ងៃ។ ហើយពេលខ្លះ ការប្រើប្រាស់ ច្រើនម៉ោងអាចអោយ កែវភ្នែករបស់អ្នកមិនសូវមានការស្រូប អ៊ុកស៊ីសែន និង អាចធ្វើអោយមានការឡើង មេរោគ។– ញី ឬ យកដៃទៅប៉ះពាល់ភ្នែក៖ទោះជាអ្នកពាក់ Contact lense ឬ ក៏មិនពាក់ក៏ដោយ។ ការប្រើប្រាស់ដៃទទេ យកទៅប៉ះភ្នែករបស់យើងផ្ទាល់គឺ មិនបានជាដាច់ខាត។ ពេលខ្លះ អ្នកមានអារម្មណ៍ថា រមាស់ភ្នែក អ្នកអាចបិទភ្នែក ហើយប៉ះតិចៗ លើត្របកភ្នែក ប៉ុន្តែ កុំប្រើកំលាំងខ្លាំងពេក ព្រោះវាអាច ដាច់នូវសរសៃឈាម និង បង្កើតជាការហើម។ ម្យ៉ាងវិញទៀត ដៃរបស់អ្នកគឺជាកន្លែងដែលផ្ទុក មេរោគច្រើន អ្នកអាចនាំមេរោគចូលទៅភ្នែកដោយមិនដឹងខ្លួន។-សំលឹងមើលទូរស័ព្ទ ឬ កុំព្យូទ័រយូរ៖ការសំលឹងមើល អេក្រង់យូរអាច មានផលប៉ះពាល់ស្មើនឹង កាំរស្មី UV របស់ព្រះអាទិត្យ។ ហើយមួយវិញទៀត ការសំលឹងមើលរបស់អ្វីមួយយូរអាចធ្វើអោយ ភ្នែករបស់អ្នក ស្រវាំង និង ឈឺក្បាល។ អ្នកអាចប្រើប្រាស់ Rule 20-20 គឺ ក្រោយពីអ្នកសំលឹង ធ្វើការ ធ្វើ ទូរស័ព្ទ ឬ កុំព្យូទ័រ 20 នាទី បន្ទាប់មកអ្នក ត្រូវ ងាកភ្នែកចេញពីនោះ ហើយមើលទៅ ឆ្ងាយអោយបាន 20 វិនាទី វិញ ឬ ក៏លើសពីនេះ។-មិនប្រើប្រាស់ វ៉ែនតាជាប្រចាំ៖មនុស្សជាច្រើនគិតថា ការប្រើប្រាស់វ៉ែនតា គឺចាំបាច់តែក្នុង ខែក្តៅ ឬ សំរាប់តែ ភាពទាន់សម័យរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុង ខែត្រជាក់ក៏អ្នកអាចពាក់ បានដែល ព្រោះ កាំរស្មី UV អាចចំនាំងផ្លាតពីរបស់ដែលចាំង និង អាចប៉ះពាល់ភ្នែករបស់អ្នកបានគ្រប់ពេលវេលា។ ការមិនប្រើប្រាស់ការការពារ ភ្នែក អាចធ្វើអោយកែវភ្នែករបស់អ្នក រលាក ឬ អាច កើតជាមហារីកនៅត្របកភ្នែក។ល។-គេងដោយមិនបានលាងមុខចេញ ជាពិសេសពេល Make-up៖គេងដោយមិនបាន លាងមុខចេញ អ្នកអាចធ្វើអោយ ម៉ាសស្ការ៉ា ប្រលាក់នៅលើខ្នើយ អាចធ្វើអោយប៉ះពាល់ដល់ស្បែកមុខ ឬ កើតជា ពងៗ ពេលខ្លះ អាចប៉ះពាល់ដល់ ស្បែកត្របកភ្នែកផងដែរ។ បើសិនជាមានរោមភ្នែកពាក់ទៀត វាអាចប៉ះពាល់ភ្នែក និង កែវភ្នែក។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here