ថ្នាំលាប់កាហ្វេដ៏មានប្រសិទ្ធភាព ! សូមជួយប្រាប់បងប្អូនណាដែលមិនទាន់បានដឹងផង !!!

1438

បងប្អូនណាដែលកោសឬជប់ខ្យល់រួចហើយ សូមកុំញ៉ាំកាហ្វេ ព្រោះអាចនឹងកើតជំងឺលាប់រងារញ័រញាក់ភ្លាមៗរឹងថ្គាម ជាមិនខាន។បើបងប្អូនជួបស្ថានភាពដូចនេះសូមធ្វើតាមវិធីខាងក្រោម៖

ទៅក្តិចយកត្រួយឈូកទើបនឹងដុះចេញពីទឹក7ត្រួយ(យកត្រួយក្តោមមិនទាន់រីកជាស្លឹក)រួចកាត់វាខ្លីៗដាក់កំឡោចក្នុងឆ្នាំងដី(បើមាន) ឬឆ្នាំងធម្មតា ឲ្យខ្លោចទៅជាធ្យូង រួចលើកចេញចេញទុកត្រជាក់បន្តិច សឹមចាក់ទឹកស្អាតចូលប្រហែលមួយកែវ។

យកស្បែត្រងយកតែទឹកមកពិសារអោយអស់មួយមួយកែវវែងនោះ បងប្អូននឹងឈប់រងារញ័រញាក់ឈប់រឹងថ្គាមបន្ទាប់ពី15នាទីក្រោយមក។

សូមបញ្ជាក់៖ បងប្អូនដែលកើតខ្យល់ ពេលកោសឬជប់ហើយ​ ហាមដាច់ខាតទៅងួតទឹក(ថ្នាំលាប់ទឹកនឹងផ្សាយជូនពេលក្រោយ) ឬពិសារកាហ្វេអោយសោះ។

អត្ថបទដោយ៖​pc

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here