វិធីធ្វើត្រីចៀនបន្លែជូរអែម

97

គ្រឿងផ្សំ: ត្រី ១ក្បាលល្មម, ម្នាស់ ប៉េងប៉ោះ ការ៉ុត ខ្ទឹមបារាំង ម្ទេសផ្លោក ហាន់ជាដុំតូចៗ ឬល្អិតៗ (តាមចំណូលចិត្ត), ទឹកត្រី ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ, ទឹកម្ទេស ២ស្លាបព្រាបាយ, ម្សៅបំពង ១ស្លាបព្រាបាយ, ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ:

១.យកត្រីប្រលាក់ជាមួយម្សៅបំពងឲ្យសព្វ រួចយកទៅចៀនឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប៉េងប៉ោះ ទឹកម្ទេស ស្ករ អាចបន្ថែមទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកដាក់បន្លែ ខ្ទឹមបារាំង ប៉េងប៉ោះ ការ៉ុត ម្ទេសផ្លោក ម្នាស់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

៤.យកត្រីដែលបំពងហើយដាក់ចាន រួចដួសគ្រឿងដែលឆាឆ្អិនហើយស្រោចពីលើ ហើយដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here