ត្រប់ពុតលំញងជាឱថសធម្មជាតិព្យាបាលជំងឺបានយ៉ាងពូកែស័ក្កសិទ្ធ

1681

រុក្ខជាតិ ត្រប់ពុតលំញង។​ ត្រប់ពុតលំញងមិនត្រឹមតែយកមកធ្វើជាមួយម្ហូប សម្លរ ឆា អន្លក់តែប៉ុណ្ណោះទេ វាក៏ជាឱសថព្យាបាលជំងឺបានមួយចំនួនយ៉ាងមានប្រសិទ្ធ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីការព្យាបាល និងការប្រើប្រាស់អោយបានត្រឹមត្រូវ។

ផ្នែកប្រើប្រាស់ ឫស ស្លឹក ផ្លែ ផ្កា។ រសជាតិ ខារ-ហឹរ ធាតុមធ្យម (មានជាតិពុលតិច)។ កន្លែងដាំដុះ ដុះដោយខ្លួនឯង តាមដីវាលទំនាប ឬគេដាំជាបន្លែ។

-លក្ខណៈរុក្ខជាតិ ជាចុល្លព្រឹក្សប្រភេទតូច កំពស់ ៨០-២៥០សម​ ដើមមានបន្លា។ ស្លឹក ពណ៍បៃតងចាស់ មានរោមទាំងសងខាង ដុះឆ្លាស់ទង ឆែកពី ៥-៧ តាមទ្រនុងស្លឹកខាងក្រោមមានបន្លា។ ផ្កា កញ្ចុំផ្កា ចេញពីប្រគាបស្លឹក និងចុងមែក ផ្កាពណ៍ ស ចែកជាប្រាំ។ ផ្លែ រលោងមូល ពេលទុំពណ៍លឿង មានទំហំពី ១០-១៥មម។

ការព្យាបាល៖ ឈឺចង្កេះ ប៉ះទង្គិច រាំងរដូវ ឈឺក្រពះ ឈឺធ្មេញ ក្អក កើតពិស។

កំរិត និងរបៀបប្រើ៖ ពី ១០-១៥ក្រាម​ ដាំផឹក ក្នុងមួយថ្ងៃ។

បញ្ជាក់៖ ហាមប្រើស្រ្តីមានផ្ទៃពោះ។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here