តិក​និក​ដាំ​ស្រកានាគ​ឱ្យ​បាន​ផល​ច្រើន និង​ផ្លែ​ធំ​ល្អ

503

-​អាច​ដាំ​ទង​ខ្លី​បាន តែ​ទង​កាន់តែ​វែង កាន់តែ​ឆាប់​បាន​ផល
-ស្រកា​នាគ មាន​ឫ​សរាក់ នៅ​ផ្នែក​ខាងលើ​នៃ​ស្រទាប់ដី​ច្រើន ។ ដូច្នេះ ការធ្វើឱ្យ​មាន​សំណើម​ជាប់​ជាមួយ​នឹង​ការ​គ្រប​ដី​បន្ថែម ដោយ​ប្រើ​កាកសំណល់​រុក្ខជាតិ នឹង​ជួយ​ឱ្យ​ស្រកានាគ លូតលាស់​បានល្អ​ជាប់​ជានិច្ច-ស្រកា​នាគ ដាំ​ក្នុង​ថូ ឬ​ក្នុង​ធុង ក៏​ឱ្យ​ផល​ល្អ​ដែរ តែ ដី​ត្រូវមាន​ជម្រៅ​យ៉ាងតិច​បំផុត ពី​៤​ទៅ​៥​តឹក​ដែរ
-ការ​កាត់​មែក​ស្រកានាគ​ចេញ​ខ្លះ នឹង​ជួយ​ឱ្យ​ផ្លែ​ច្រើន និង​ផ្លែ​ធំ​ល្អ*កំណត់សម្គាល់
​-ដំណាំ​ស្រកានាគ មិនសូវ​ជា​លំបាក​ក្នុង​ការថែទាំ​ទេ ឱ្យតែ​មាន​ទឹក​ស្រោច​ម្តងម្កាល​នៅ​រដូវប្រាំង ឬ​ពេល​គ្មាន​ភ្លៀង រយៈពេល​យូរថ្ងៃ-លាមក​សត្វ​ស្រស់ ក៏​យើង​អាច​យកមក​ដាក់​បំប៉ន​ដល់​ដំណាំ​ស្រកានាគ​ដែរ ពោល​គឺ វា​មិនមែន​ជា​ដំណាំ​រើស​ជី​ទេ
-ម្យ៉ាងទៀត ដំណាំ​ស្រកានាគ មិន​បាន​ធ្វើឱ្យ​យើង​រវល់​ច្រើន​ទេ គឺ​យើង​អាច​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​បាន​សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here