ជីរនាងវងជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព និងគុណអត្ថប្រយោជន៍ជាច្រើនទៀត

1924

រុក្ខជាតិ ជីរនាងវង។ ជីរនាងវងមានអត្ថប្រយោជន៍ច្រើន អាចយកទៅធ្វើជាបន្លែ សម្រាប់ម្ហូបហើយ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងជាឱសថធម្មជាតិព្យាបាលជំងឺបានមួយចំនួនយ៉ាងមានប្រសិទ្ធភាពទៀតផង។ ខាងក្រោមនេះយើងនឹងបង្ហាញពីលក្ខណៈ ការព្យាបាល និងការប្រើប្រាស់អោយបានត្រឹមត្រូវ។

ផ្នែកប្រើប្រាស់ រុក្ខជាតិទាំងមូល និងគ្រាប់។ កន្លែងដាំដុះ ដុះនៅគ្រប់ទីកន្លែង។ បន្តពូជដោយគ្រាប់។ លក្ខណះរុក្ខជាតិ ជាប្រភេទតិណជាតិ ដើមដុះត្រង់កំពស់​ ៣០ ទៅ ៨០ស.ម មានបែកមែកច្រើន មែកខ្ចី ៤ជ្រុង មានពណ៌ស្វាយ និងបៃតង មានក្លិនប្រហើតឈ្ងុយ។ ស្លឹកទោលទល់ទង រាងដូចផ្លែលំពែង គែមស្លឹកមានធ្មេញរណាររាក់។ ផ្កា កញ្ចុំផ្កាចេញនៅចុងមែក ជាកួរវែង ផ្កាពណ៌ស មានគ្រាប់តូចៗ គេយកគ្រាប់ត្រាំទឹកសំរាប់ធ្វើភេសជ្ជៈលាយស្ករហូប ។

ការព្យាបាល៖

-ព្យាបាលក្អក ផ្តាសាយ ឈឺក្បាល ឈឺក្រពះ រមាស់បំពង់ក។

-គ្រាប់ ព្យាបាលឈឺភ្នែក ក្អក ព្រូន បំពោកបូស។

-ដើម ព្យាបាលគ្រុន បូស រលាកបំពង់ខ្យល់។

កំរិតប្រើ៖

-ប្រើពី ១០ ទៅ ១៥ក្រាម ស្ងោរផឹកក្នុងមួយថ្ងៃ។

-គ្រាប់ ប្រើពី ២,៥ ទៅ ៥ក្រាម ត្រាំទឺកផឹកក្នុងមួយថ្ងៃ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here