វិធីធ្វើឆាម្រះព្រៅសាច់គោ ឆ្ងាញ់ៗ

107

គ្រឿងផ្សំ៖ សាច់គោ ២៥០ក្រាម​ ហាន់ស្តើងៗល្មម, ម្ទេស និងខ្ទឹមស (តាមចំណូលចិត្ត) បុកចូលគ្នា, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឺកធម្មតា ១ស្លាបព្រាបាយ, ម្ទេសដៃនាងហាន់ និងស្លឹកម្រះព្រៅ។

វិធីធ្វើ៖

១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ម្ទេសខ្ទឹមសបុកហើយចូល ឆាច្របល់ ៣-៤ត្រលប់

២.ដាក់សាច់គោចូល រួចដាក់ទឹកស៊ីអ៊ីវ ស្ករស ទឹកត្រី ទឹកប្រេងខ្យង ទឺកធម្មតាចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

៣.ពេលសាច់ឆ្អិនហើយ ដាក់ម្ទេសដៃនាង និងស្លឹកម្រះព្រៅចូល ឆា ៣-៤ត្រលប់ទៀត រួចដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here